Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • មន្ត្រីជំនាញនៃការិយាល័យស្តារនីតិសម្បទារបស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន ២រូប ត្រូវបានចាត់តាំងឱ្យទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពលើអ្នកឯកទេសស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រសម្រាប់គ្រោះថ្នាក់ការងារ

    ប្រទេសកូរ៉េ៖ មន្ត្រីជំនាញនៃការិយាល័យស្តារនីតិសម្បទារបស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន ២រូប ត្រូវបានចាត់តាំងឱ្យទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពលើ អ្នកឯកទេសស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រសម្រាប់គ្រោះថ្នាក់ការងារ (Capacity-Building for Medical Rehabilitation Specialist against Industrial Accident) ដែលរៀបចំឡើងដោយអង្គភាពសេវាកម្មសុខុមាលភាព និងសំណងគ្រោះថ្នាក់ ការងារ (COMWEL) នៃសាធារណៈរដ្ឋកូរ៉េ ក្រោមការឧបត្ថម្ភគាំទ្រដោយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ។

    លោក ជៀក លីម៉េង ប្រធានការិយាល័យស្តារនីតិសម្បទា នៃ ប.ស.ស បានបញ្ជាក់ឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្តោតទៅលើចំណុចសំខាន់ៗចំនួន ៣ រួមមាន៖
    ១. ដើម្បីផ្តល់ជាឯកសារយោងលើបទពិសោធន៍នៃការអភិវឌ្ឍប្រព័ន្ធថែទាំវេជ្ជសាស្ត្រនិងស្តារលទ្ធភាពពលកម្ម សម្រាប់កម្មករនិយោជិតដែលទទួលរងគ្រោះថ្នាក់ការងារនៅក្នុងប្រទេសកូរ៉េ ។
    ២. ដើម្បីគាំទ្រដល់ការបង្កើតប្រព័ន្ធថែទាំវេជ្ជសាស្ត្រនិងស្តារលទ្ធភាពពលកម្ម នៅក្នុងការធានារ៉ាប់រងសំណងរបស់ កម្មករនិយោជិត។
    ៣. ដើម្បីជួយកសាងប្រព័ន្ធបណ្តុះបណ្តាលសម្រាប់អ្នកឯកទេសខាងថែទាំវេជ្ជសាស្ត្រនិងស្តារលទ្ធភាពពលកម្ម ។

    គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលខាងលើនេះ ប្រព្រឹត្តទៅចំនួន ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ខែកញ្ញា រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅសាធារណៈរដ្ឋកូរ៉េ ដោយមានអ្នកចូលរួមប្រមាណជាង ២០រូប មកពីបណ្តាប្រទេសចំនួន ៧ រួមមាន សាធារណរដ្ឋដូមេនិក, ប្រទេសកេនយ៉ា, សេននីហ្គាល់, នេប៉ាល់, កម្ពុជា, ឥណ្ឌូនេស៊ី និងប្រទេសឡាវ៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page