Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • តំណាង ប.ស.ស. កម្ពុជាចំនួន ២រូប បានទៅចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពី “អភិបាលកិច្ចល្អលើការវិនិយោគប្រកបដោយចីរភាព និងនិរន្តរភាពការអភិវឌ្ឍន៍សង្គម និងបរិស្ថាន” នៅប្រទេសឥណ្ឌូនេស៊ី

    ឥណ្ឌូនេស៊ី ៖ មន្រ្តីជំនាញ ២រូប នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា ក្រោមការចាត់តាំងពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជានាយកបេឡាជាតិសន្តិសុខសង្គម  បានចូលរួមកិច្ចប្រជុំពិភាក្សា ASEAN Pension Funds and Social Security  System  Summit (APIC) លើប្រធានបទ “អភិបាលកិច្ចល្អលើការវិនិយោគប្រកបដោយចីរភាព និងនិរន្តរភាពការអភិវឌ្ឍន៍សង្គម និងបរិស្ថាន” នៅ Mandarin Oriental Hotel ក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ។

    លោក គាត ពុធណារិទ្ធិ ប្រធានការិយាល័យសោធន តំណាងឱ្យបេឡាជាតិសន្តិសុខ សង្គម (ប.ស.ស.) កម្ពុជា បានប្រាប់ឱ្យដឹងថា ៖ គោលបំណង នៃកិច្ចប្រជុំពិភាក្សា ខាងលើ គឺផ្តោតសំខាន់ទៅលើការវិនិយោគមូលនិធិសោធន, Environmental Social and Governance (ESG) និង Sustainable Development Goal (SDG) ដើម្បីការពារផលប្រយោជន៍របស់និយោជិត។

    លោក បានឱ្យដឹងបន្ថែមថា ៖ ក្នុងកិច្ចប្រជុំពិភាក្សានេះ តំណាងបេឡាជាតិសន្តិសុខ សង្គម (ប.ស.ស.) កម្ពុជា ត្រូវបានអង្គប្រជុំអនុញ្ញាតឱ្យបង្ហាញអំពីវឌ្ឍនៈភាព នៃការអនុវត្តរបបសន្តិសុខសង្គមរបស់កម្ពុជា ក៏ដូចជាបទពិសោធន៍កន្លងមកដែល កម្ពុជាអនុវត្តលើវិស័យដ៏ល្អមួយនេះ បានជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ទៅកាន់សិក្ខាកាម នៃបណ្តាប្រទេសជាច្រើនដែលបានចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ខាងលើផងដែរ ។

    សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តិទៅចំនួន ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដោយមានសិក្ខាកាមចូលរួមមកពីបណ្តាប្រទេសចំនួន ១២ រួមមាន ៖ កម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា អូស្ត្រាលី សាំងហ្គាពូ ជប៉ុន អង់គ្លេស កូរ៉េ ចិន កាណាដា ហ្វីលីពីន និងប្រទេសឥណ្ឌូនេស៊ី សរុបប្រមាណជាង ៤០ រូប ៕

    តំណរភ្ជាប់ទៅកាន់កម្មវិធី
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page