Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ប.ស.ស. បន្តរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការគ្រោងដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននៅពេលឆាប់ៗខាងមុខនេះ ខណៈពេលច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មីត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ

    ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះឡើង គឺដើម្បីការពារ ហិរញ្ញវត្ថុពលរដ្ឋពេលចាស់ជរា តាមរយៈការផ្តល់ប្រាក់ចំណូលសមរម្យចំពោះ ប្រជាជនដែលបានចូលរួមក្នុងរបបបា្រក់សោធន ដោយបញ្ឈប់នូវទម្លាប់ចិញ្ចឹមគ្នា ទៅវិញទៅមក ដែលធ្វើឱ្យបន្ទុកចំណាយក្នុងគ្រួសារកាន់តែមានការកើនឡើង។

    ច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មីនេះ រួមមាន ១១ជំពូក និង ១០៧មាត្រា ដែលបានប្បញ្ញត្តិអំពីតួនាទីភារកិច្ចច្បាស់លាស់របស់និយ័តករសន្តិសុខសង្គម ប្រតិបត្តិករសន្តិសុខសង្គម ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. និងក្រុមប្រឹក្សាធនាភិបាល ដែលជាអង្គភាពវិនិយោគមូលនិធិសន្តិសុខសង្គមនៅកម្ពុជា និងជាពិសេសគោល ការណ៍ទូទៅ នៃរបបសន្តិសុខសង្គមដោយរួមមាន របបសន្តិសុខសង្គម ផ្នែកហានិភ័យ ការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ ។

    ឯកឧត្តម ប៉ែន នរៈវុធ នាយករង ប.ស.ស. សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បន្ទាប់ពីបញ្ចប់សិក្ខាសាលាពិគ្រោះយោបល់ គ្នាអស់រយៈពេលពេញមួយព្រឹកនេះ សិក្ខាកាមទាំងអស់នឹងចូលរួមចំណែកយ៉ាងសកម្ម ដើម្បីផ្តល់ជាធាតុចូលសំខាន់ៗ ជាច្រើនបន្ថែមទៀត ដើម្បីឱ្យការអនុវត្តរបបប្រាក់សោធនសម្រាប់វិស័យឯកជន នៅកម្ពុជាកាន់តែមានលក្ខណៈល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

    សូមបញ្ជាក់ថា៖ សិក្ខាសាលាពិគ្រោះយោបល់ខាងលើ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៉ែន នរៈវុធ នាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស. នាព្រឹកថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ Dara Airport Hotel & Spa រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីសហព័ន្ធនិយោជក, សហព័ន្ធសហជីពកម្ពុជា អង្គការដៃគូអភិវឌ្ឍ និងស្ថាប័ន-អង្គភាពពាក់ព័ន្ធនានា សរុបប្រមាណជា ៨០នាក់ ៕

    តំណរភ្ជាប់ទៅកាន់កម្មវិធី
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page