Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • សម្តេចក្រឡាហោម បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានាដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការចុះផ្សព្វផ្សាយអប់រំច្បាប់ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០១៩កន្លងមកនេះ

    សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ ថ្លែងឡើងបែបនេះ នៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវ គោកប្រចាំឆ្នាំ២០១៩ នាព្រឹកថ្ងៃអង្គារ ១២ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នេះ នៅសាលប្រជុំទីស្តីការក្រសួង មហាផ្ទៃ។

    សម្តេចក្រឡាហោម បានថ្លែងបន្ថែមថា ៖ សម្តេចសូមកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា ដែលបានរួមចំណែកយ៉ាង សំខាន់ ក្នុងការចុះផ្សព្វផ្សាយអប់រំច្បាប់ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកកន្លងមកនេះ ក្នុងនោះក៏មាន ស្ថាប័នបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនិងបណ្ដុះបណ្ដាល វិជ្ជាជីវៈផងដែរ ដែលមានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារ កម្មករនិយោជិត តែងតែចុះផ្សព្វផ្សាយអប់រំច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកជូន ដល់អ្នកបើកបររថយន្តដឹកកម្មករ ពិសេសកម្មករនិយោជិត ក្នុងន័យឱ្យពួកគាត់ទាំងអស់ បានយល់ដឹងកាន់តែច្បាស់អំពីសុវត្ថិភាពក្នុងការធ្វើដំណើរ ពិសេសគឺស្វែងយល់អំពី ច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងដែរ ដែលនេះគឺជាសកម្មភាព និងការចូលរួម ចំណែកយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ឲ្យមកនៅកម្រិតទាប ស្របទៅតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ” ថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍” ។

    គូរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍របសក្រុមការងារសុវត្ថិភាពចរាចរណ៍ ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត នៃបេឡាជាតិសន្តិសុខសង្គម នៅក្នុងឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតទៅលើបងប្អូនកម្មករនិយោជិត មានចំនួន ១៥៥៦លើក ដែលមានការថយចុះចំនួន ១៥៤លើកស្មើនឹង ៩.៨៩% បើធៀបទៅនឹងឆ្នាំ២០១៨ កន្លងមកនេះ។

    យោងតាមរបាយការណ៍ ដែលបានថ្លែងឡើងដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងផងដែរថា មធ្យោបាយធ្វើដំណើរមានកំណើនចំនួន ៣៧% ដែលបច្ចុប្បន្នគឺជាប្រទេសមាន យានយន្តសរុប ៥ ៣៣៨ ៣៩៤ គ្រឿង ក្នុងនោះម៉ូតូមានចំនួន ៤៥ ៥៥២ ២៤១ គ្រឿង ស្មើនឹង៨០% និងរថយន្តគ្រប់ប្រភេទមានចំនួន ៧៨៣ ១៧៣ គ្រឿងស្មើនឹង ១៧% ដោយបានធ្វើឲ្យសកម្មភាពចរាចរណ៍នៅទូទាំងប្រទេសកាន់តែមានភាពមមាញឹក និងកាន់តែចង្អៀត។ ទន្ទឹមគ្នានេះ យើងសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ ២០១៩ មានការកើនឡើងចំនួន ៨៥៣លើក ស្មើនឹង២៦% ដែលអ្នកស្លាប់កើនឡើង ២២០នាក់ ស្មើនឹង១២% និងអ្នករបួសកើនឡើងចំនួន ១៣៧១នាក់ ស្មើនឹង ២៩% ដែលនេះគឺជាតួលេខមួយគួរឲ្យព្រួយបារម្ភបំផុត។

    សម្តេចក្រឡាហោម បានជម្រុញដល់កម្លាំងសមត្ថកិច្ចចរាចរណ៍គោក បង្កើនការចុះ អនុវត្តច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបង្កើនការយកចិត្តទុកដាក់ចំពោះ សុវត្ថិភាពក្នុងការធ្វើដំណើរ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមអនុវត្តច្បាប់ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យបានទាំងអស់គ្នា ធ្វើយ៉ាងណាទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍អោយមកនៅកម្រិតទាបបំផុត៕

    តំណរភ្ជាប់ទៅកាន់កម្មវិធី
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page