Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស. ទទួលជួបពិភាក្សាការងារជាមួយ ភារៈធារី នៃស្ថានទូតសាធារណរដ្ឋហ្វីលីពីនប្រចាំប្រទេសកម្ពុជា លើការអនុវត្តស្តីពីវិស័យសន្តិសុខសង្គម

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Myca Magnolia M. FISCHER ភារៈធារី នៃស្ថានទូតសាធារណរដ្ឋហ្វីលីពីនប្រចាំប្រទេសកម្ពុជា លើការអនុវត្ត ស្តីពីវិស័យសន្តិសុខសង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅទីស្នាក់ការកណ្តាល ប.ស.ស. កម្ពុជា រាជធានីភ្នំពេញ។

    នាឱកាសនោះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានសំដែងនូវអំណរគុណ ចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាជនហ្វីលីពីន ដែលតែងតែជួយផ្តល់ការគាំទ្រដល់កម្ពុជា ពិសេសលើកិច្ចសហ ប្រតិបត្តិការទ្វេភាគីនៅក្នុងវិស័យសន្តិសុខសង្គម។ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានរៀបរាប់អំពីសារបានខ្លះៗ ស្តីពីការអនុវត្តរបបសន្តិសុខសង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្ន ប.ស.ស. បានកំពុងនឹងអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់ វិស័យឯកជន ចាប់តាំងពីចុងឆ្នាំ ២០០៨ និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់ វិស័យឯកជននៅឆ្នាំ២០១៦ និងសម្រាប់វិស័យសាធារណៈ (មន្ត្រីរាជការ) នៅឆ្នាំ២០១៨។ ចំណែក របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន នឹងត្រូវអនុវត្តនាពេលដ៏ខ្លី ខាងមុខនេះ។

    ជាមួយគ្នានេះ លោកស្រីភារៈធារីនៃស្ថានទូតសាធារណរដ្ឋហ្វីលីពីន បានលើកឡើងអំពីកិច្ចសហ ប្រតិបត្តិការយ៉ាងល្អប្រសើររវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ លើគ្រប់វិស័យទាំងអស់ ដែលក្នុង នោះក៏មាន កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខសង្គមផងដែរ ដែលកន្លងមក បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) និងអង្គភាពធានារ៉ាប់រងសុខភាពហ្វីលីពីន (PhilHealth) បានចុះអនុស្សារណៈនៃការយោគយល់ស្តីពីភាពជាដៃគូរួមគ្នា កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅ។

    លោកស្រីភារៈធារី បានបន្ថែមទៀតថា លោកស្រីនឹងជម្រុញស្ថាប័ន/អង្គភាព ពាក់ព័ន្ធនឹង សន្តិសុខសង្គមរបស់ប្រទេសហ្វីលីពីន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ សន្តិសុខសង្គមជាមួយ ប.ស.ស. ពិសេសលើរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលពាក់ ព័ន្ធនឹងចល័តភាពរបបសន្តិសុខសម្រាប់ពលករទេសន្តរប្រវេសន៍រវាងប្រទេសទាំងពីរផងដែរ៕

    តំណរភ្ជាប់ទៅកាន់កម្មវិធី
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page