Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ជនរងគ្រោះជាសមាជិក ប.ស.ស. ចំនួន ៣រូបទៀតហើយ ត្រូវបានយកចិត្តទុកដាក់ និងចុះពិនិត្យស្ថានភាពរបួស ផ្តល់ការប្រឹក្សា និងតាមដានការផ្តល់សេវាស្តារនីតិសម្បទាដល់គេហដ្ឋានផ្ទាល់ ពីក្រុមការងារ ប.ស.ស.

    កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះ ក្រុមការងារការិយាល័យ ស្តារនីតិសម្បទា នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានចុះទៅដល់គេហដ្ឋានផ្ទាល់របស់ ជនរងគ្រោះចំនួន ០៣នាក់ ដើម្បីពិនិត្យស្ថានភាពរបួស ផ្តល់ការប្រឹក្សា និងតាមដានការផ្តល់ សេវាស្តារនីតិសម្បទា (សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ សេវាស្តារនីតិសម្បទាផ្នែកបណ្តុះ បណ្តាលវិជ្ជាជីវៈឡើងវិញ និងសេវាស្តារនីតិសម្បទាផ្នែកសង្គម) មានទីតាំងស្ថិតនៅខេត្តកណ្តាល និងខេត្តស្វាយរៀង ។

    តាមការឱ្យដឹងពីក្រុមការងារការិយាល័យស្តារនីតិសម្បទា បានបញ្ជាក់ថា ជនរងគ្រោះទាំងបីនាក់ខាងលើគឺសុទ្ធតែទទួលរងគ្រោះថ្នាក់ការងារកាលពីពេលកន្លងទៅ និងមានតម្រូវការសេវាស្ដារនីតិសម្បទាសម្រាប់ជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ៖
    ១. ឈ្មោះ អ៊ឹម ឡៃស៊ីម ភេទស្រី ទទួលរងគ្រោះថ្នាក់ការងារ កាលពីថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មានទីលំនៅ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល (ពិនិត្យស្ថានភាពរបួស និងផ្តល់សេវាស្តារនីតិសម្បទា)។
    ២. ឈ្មោះ នាង សុផល ភេទស្រី ទទួលរងគ្រោះថ្នាក់កាលពីថ្ងៃ១៤ ខែមករា ឆ្នាំ២០១៧ មានទីលំនៅ នៅស្រុកចន្រ្ទា ខេត្តស្វាយរៀង (ពិនិត្យស្ថានភាពរបួស និងផ្តល់សេវាស្តារនីតិសម្បទា)។
    ៣. ឈ្មោះ មាស វណ្ណថា ភេទប្រុស ទទួលរងគ្រោះថ្នាក់កាលពីថ្ងៃ១១ ខែឧសភា ឆ្នាំ២០១៦ មានទីលំនៅ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង (ពិនិត្យ និងផ្តល់ការប្រឹក្សា) ។

    ក្រុមការងារការិយាល័យស្តារនីតិសម្បទា បានបញ្ជាក់ទៀតថា៖ ការចុះផ្តល់សេវាស្តារនីតិសម្បទា នេះ គឺដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ជាពិសេស គឺជួយ សម្រួលដល់ពួកគាត់ តាមរយៈការជួយដោះស្រាយបញ្ហាតាមគោលការណ៍ ដល់លំនៅដ្ឋាន ផ្ទាល់របស់ពួកគាត់ និងបានផ្សព្វផ្សាយពីក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម របស់រាជរដ្ឋាភិបាល និងអត្ថប្រយោជន៍របបសន្តិសុខសង្គម៕

    តំណរភ្ជាប់ទៅកាន់កម្មវិធី
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page