Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ប.ស.ស. នៅបន្តខិតខំធ្វើយ៉ាងណាបម្រើសេវាសន្តិសុខសង្គមជូនបងប្អូនជាសមាជិករបស់ខ្លួន ឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់

    ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ នេះ នៅសាលប្រជុំធំ នៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា នាយកបេឡាជាតិសន្តិសុខសង្គម បានអញ្ជើញជាធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយជាមួយថ្នាក់ ដឹកនាំដែលជាប្រធាន និងអនុប្រធាន តាមបណ្តាការិយាល័យ និងប្រធាន ប.ស.ស សាខាខណ្ឌ ទាំងអស់នៃ ប.ស.ស. សរុបប្រមាណជាង ៤០នាក់ ដើម្បីត្រួតពិនិត្យលើបញ្ហាប្រឈម និងចំណុច មិនប្រក្រតីនានា ដែលជាកត្តារាំងស្ទះនៃការផ្តល់ និងទទួលប្រើប្រាស់សេវារបស់បងប្អូនដែលជា សមាជិក ប.ស.ស.។

    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល នៅក្នុងឱកាសនេះ បានជម្រុញបន្ថែមឱ្យលោក លោកស្រីដែលជា ប្រធាន អនុប្រធាន និងមន្រ្តី ប.ស.ស. គ្រប់ការិយាល័យ និងគ្រប់សាខាទាំងអស់ធ្វើយ៉ាងណា ពន្លឿនក្នុងការផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃ និងប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលសម្រាប់ សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូនឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសការផ្តល់ការសម្របសម្រួលឱ្យបានទាន់ពេលវេលាចំពោះបងប្អូនដែលជាសមាជិកទៅទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស. ។

    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានថ្លែងបន្តទៀតថា ក្នុងនាមយើងជាមន្រ្តីរាជការ ត្រូវធ្វើយ៉ាងណា បម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិតឱ្យបានល្អប្រសើរ និងទាន់ពេលវលា ដើម្បីឆ្លើយតបទៅនិងគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។ រហូតមកដល់ពេលនេះ ស្ថាប័ន ប.ស.ស. ត្រូវបានប្រមុខរាជរដ្ឋា ភិបាលទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ និងទាន់ពេលវេលានូវសេវាកិច្ចគាំពារសង្គម ជាពិសេសការផ្តល់សេវារបបសន្តិសុខសង្គម សម្រាប់បងប្អូនកម្មការិនីជាស្រ្តីសម្រាលកូន៕

    តំណរភ្ជាប់ទៅកាន់កម្មវិធី
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page