Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • មន្រ្តីជំនាញ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា

    យោងតាមការស្នើសុំពីធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃចន្ទ ១៤កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់តាំង ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុំ សោភ័ណ និងឯកឧត្តម ហេង សុផាន់ណារិទ្ធ បានទទួលជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់ ធនាគារជាតិនៃកម្ពុជា នៅការិយាល័យ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ។

    កិច្ចជំនួបពិភាក្សាការងារខាងលើគឺផ្តោតសំខាន់ទៅលើការស្នើសុំប្រើប្រាស់សេវារបបសន្តិសុខសង្គម ជូនមន្រ្តី និងបុគ្គលិករបស់ធនាគារជាតិនៃកម្ពុជាសរុបប្រមាណជា ១ ៧០០ នាក់ ដើម្បីមានសិទ្ធិក្នុងការប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជនទាំងអស់ ដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។

    គួររំលឹកថា បច្ចុប្បន្ន ប.ស.ស. បាននឹងកំពុងអនុវត្តរបបសន្តិសុខសង្គមលើផ្នែកចំនួន២ គឺផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដែលមានសមាជិកសរុបប្រមាណជាង ២លាននាក់ រួចមកហើយ៕

    តំណរភ្ជាប់ទៅកាន់កម្មវិធី
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page