Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • កម្មវិធីទូរស័ព្ទដៃ (NSSF Mobile Appគ្រោងនឹងដាក់ឲ្យប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខ ត្រូវបានលើកយកមកពិភាក្សានិង ធ្វើតេស្តសាកល្បងកម្មវិធីជាថ្មីម្ដងទៀត

    នេះជាលើកទី៣ហើយ ដែលក្រុមការងារ ប.ស.ស. ដឹកនាំដោយឯកឧត្តម ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យគោលនយោបាយ ក្រោមការចាត់តាំងពី ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានជួបពិភាក្សាការងារជាមួយក្រុមការងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ), ក្រុមការងារអង្គការអន្តរជាតិខាងការងារ (ILO), និងក្រុមការងាររបស់ក្រុមហ៊ុន BIKAY ដើម្បីធ្វើតេស្តសាកល្បងកម្មវិធី ប.ស.ស. លើទូរស័ព្ទដៃ (NSSF Mobile App) តាមប្រព័ន្ធ Android និង និងលេីប្រព័ន្ធ IOS របស់ខ្លួន។

    កន្លងមកការធ្វើតេស្តសាកល្បងកម្មវិធី ប.ស.ស. លើទូរស័ព្ទដៃ NSSF Mobile Appបានអភិវឌ្ឍតាមប្រព័ន្ធប្រតិបត្តិការ Android រួចរាល់ហើយ តែបច្ចុប្បន្នបាននឹងកំពុងអភិវឌ្ឍនូវកម្មវិធី NSSF Mobile App នេះ លើប្រព័ន្ធប្រតិបត្តិការ IOS ដោយត្រូវពិនិត្យបន្ថែមលើចំណុចខ្វះខាតបច្ចេកទេសមួយចំនួន ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ។

    សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តនាព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២០ ដោយមានវត្តមានចូលរួមពីក្រុមការងារការងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ), ក្រុមការងារអង្គការអន្តរជាតិខាងការងារ (ILO), និងក្រុមការងាររបស់ក្រុមហ៊ុន BIKAY នៅសាលប្រជុំនៃទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ៕

    តំណរភ្ជាប់ទៅកាន់កម្មវិធី
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page