Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ឯកឧត្តម ហេង សុផាន់ណារិទ្ធ តំណាង ប.ស.ស. កម្ពុជា បានដឹកនាំក្រុមការងារ ចូលរួមសិក្ខាសាលារបស់សមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA) តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នាល្ងាចមិញនេះ

    ភ្នំពេញ៖ ដោយមានការចាត់តាំងពីសំណាក់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៅរសៀលថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២០ នេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យគោលនយោបាយ បានដឹកនាំក្រុមការងារ ចូលរួមសិក្ខាសាលារបស់សមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA) ក្រោមប្រធានបទស្តីពី “ការឆ្លើយតបរបស់ស្ថាប័នសន្តិសុខសង្គមតំបន់អាស៊ានចំពោះ វិបត្តិជំងឺកូវីដ-១៩” ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Video Conference)។

    សិក្ខាសាលាដែលរៀបចំដោយសមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA) ខាងលើនេះ គឺមានគោលបំណងសំខាន់ផ្តោតទៅលើ៖
    – ការពិភាក្សាអំពីបទពិសោធន៍របស់ស្ថាប័នសន្តិសុខសង្គមតំបន់អាស៊ាន ស្ថិតក្នុងអំឡុងពេល នៃការរាតត្បាតជំងឺកូវីដ-១៩
    – ចែករំលែកវិធានការរបស់រដ្ឋាភិបាលក្នុងប្រទេសជាសមាជិកអាស៊ាន ក្នុងការឆ្លើយតបនឹង វិបត្តិជំងឺកូវីដ-១៩
    – ពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយរបស់ស្ថាប័នសន្តិសុខសង្គម នៅក្នុងតំបន់អាស៊ាន។

    សូមបញ្ជាក់ថា សិក្ខាសាលារបស់សមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA) នេះ ដឹកនាំដោយ លោក Marcelo Abi-Ramia Caetano អគ្គលេខាធិការ នៃសមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA) ដោយមានវត្តមានចូលរួមពីតំណាងស្ថាប័នសន្តិសុខសង្គម នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ជាច្រើនប្រទេសផងដែរ ៕

    តំណរភ្ជាប់ទៅកាន់កម្មវិធី
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page