Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ថ្នាក់ដឹកនាំបេឡាជាតិសន្តិសុខសង្គម ចូលរួមឈ្វេងយល់នៅក្នុងសិក្ខាសាលាស្តីពី“ចក្ខុវិស័យសម្រាប់ប្រព័ន្ធសន្តិសុខសង្គម”

    ភ្នំពេញ៖ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង នៃបេឡាជាតិសន្តិសុខសង្គម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានដឹកនាំ មន្រ្តីជំនាញ ប.ស.ស. ចូលរួមទស្សនទាន សិក្ខាសាលាលើកទី២ស្តីពី “ចក្ខុវិស័យសម្រាប់ប្រព័ន្ធសន្តិសុខសង្គម (2nd Social Security Visioning Retreat” ចាប់ពីថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារ RAFFLES Hotel LE ROYAL Phnom Penh ។
    សិក្ខាសាលានេះ ផ្តោតសំខាន់ៗលើចំណុចដូចខាងក្រោម៖
    ១. ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង និងជំរុញទំនាក់ទំនងកិច្ចសហការរួមគ្នារវាងអគ្គលេខា ធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គម (អ.ក.គ) និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
    ២. កែលម្អបន្ថែមទៀតនូវចក្ខុវិស័យរួមនៃរបបសន្តិសុខសង្គម ដែលត្រូវបានគាំទ្ររួមគ្នាដោយ អ.ក.គ និង ប.ស.ស.
    ៣. ការធ្វើឱ្យប្រសើរឡើងនូវការយល់ដឹង និងបង្កើតចក្ខុវិស័យរួមនៃការទទួលបាននូវផែនការ យុទ្ធសាស្រ្តនៅកម្ពុជា ស្របទៅតាមការគ្របដណ្តប់សុខភាពជាសកល (UHC) រវាងភាគីពាក់ព័ន្ធ ជាពិសេស អ.ក.គ ប.ស.ស. ក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល (PCA) ព្រមទាំងចក្ខុវិស័យផ្សេងៗទៀត។

    នៅក្នុងទស្សនទានសម្រាប់សិក្ខាសាលាលើកទី២នេះ ធ្វើឡើងដើម្បីបង្កើតការយល់ដឹងអំពី ផែនការយុទ្ធសាស្ត្រ និងវិធីសាស្ត្រដើម្បីសម្រេចបាននូវផែនការយុទ្ធសាស្ត្រ តាមជំហានឆ្ពោះ ទៅការលើកកម្ពស់សមធម៌ក្នុងការផ្តល់ធនធាន និងលើកកម្ពស់គុណភាពក្នុងការផ្តល់ សេវាសុខភាព។ កិច្ចសហការរវាង អ.ក.គ ប.ស.ស. ក្រសួងសុខាភិបាល និងទីភ្នាក់ងារបញ្ជាក់ ចំណាយសេវាសុខាភិបាល (PCA) លើប្រធានបទជាក់លាក់នេះ ដើម្បីលើកកម្ពស់ការយល់ដឹងរួម ដ៏មានសារសំខាន់ក្នុងការកែលម្អប្រព័ន្ធគាំពារសុខភាពសង្គមនៅកម្ពុជា គឺជាចំណុចស្នូល។

    សូមបញ្ជាក់ថា សិក្ខាសាលាខាងលើនេះរៀបចំដោយអង្គការអន្តរជាតិខាងការងារ (ILO) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គម តំណាងសមាគមនិយោជក កម្មករនិយោជិត អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍នានា រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ប.ស.ស. ផងដែរ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page