Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមអគ្គនាយករង ប.ស.ស. ផ្ដល់កិត្តិយសធ្វើបទសម្ភាសន៍ជាមួយ អង្គការអន្តរជាតិខាងការងារ (ILO) តាមរយៈប្រព័ន្ធវីដេអូ

    ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ដោយទទួលបានការចាត់តាំងពីសំណាក់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានផ្ដល់កិត្តិយសធ្វើបទសម្ភាសន៍ និងពិគ្រោះយោបល់ ជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ស្ដីពីការវាយតម្លៃលើកម្មវិធីផ្ដល់មូនិធិរបស់ SIDA សម្រាប់ការងារពង្រឹងអភិបាលកិច្ច ក្នុងស្រុក ដើម្បីផ្ដល់សេវាសង្គម និងកិច្ចគាំពារសង្គមសម្រាប់កុមារ និងស្ដ្រីងាយរងគ្រោះនៅកម្ពុជា និងកម្មវិធីរួមរបស់អង្គការសហប្រជាជាតិសម្រាប់គាំទ្រក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមនៅកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)។

    កិច្ចសម្ភាសន៍ និងពិគ្រោះយោបល់ខាងលើនេះ ធ្វើឡើងដើម្បីប្រមូលធាតុចូលសំខាន់ៗពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ ប.ស.ស. និងកិច្ចគាំពារសង្គមនៅកម្ពុជា សម្រាប់ការវាយតម្លៃលើកម្មវិធីផ្តល់មូលនិធិរបស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត លើកម្មវិធីចំនួនពីររួមមាន (១) ការពង្រឹងអភិបាលកិច្ចក្នុងស្រុក ដើម្បីផ្តល់សេវាសង្គម និងកិច្ចគាំពារសង្គមសម្រាប់កុមារ និងស្ត្រីងាយរងគ្រោះនៅកម្ពុជា និង (២) កម្មវិធីរួមរបស់អង្គការសហប្រជាជាតិសម្រាប់គាំទ្រក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមនៅកម្ពុជា។

    សូមបញ្ជាក់ថា៖ កិច្ចសម្ភាសន៍ និងពិគ្រោះយោបល់ខាងលើ ត្រូវបានរៀបចំឡើងដោយអង្គការអន្តរជាតិខាងការងារ (ILO) ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃគ្រប់នាយកដ្ឋានពាក់ព័ន្ធ នៃ ប.ស.ស. និងតំណាងអង្គការអន្តរជាតិខាងការងារ (ILO) សរុបចំនួន ១៥ រូប ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.