Mail |
  • ភាសាខ្មែរ
  • English
  • លទ្ធផលនៃការវាយតម្លៃហិរញ្ញវត្ថុសម្រាប់គម្រោង SPIN ត្រូវបានលើកយកមកពិភាក្សាបន្តនៅថ្ងៃនេះ

    (ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារបច្ចេកទេស នៃគម្រោង SPIN បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសគម្រោងកិច្ចគាំពារសង្គមផ្នែកនវានុវត្តន៍សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (SPIN Project)។
    កិច្ចប្រជុំពិភាក្សាពេញមួយព្រឹកនេះ ផ្តោតសំខាន់ទៅលើប្រធានបទទាក់ទងទៅនឹងលទ្ធផលនៃការវាយតម្លៃហិរញ្ញវត្ថុរបស់លោក Jean Claude Hennicot ជំនាញការផ្នែកវាយតម្លៃហានិភ័យហិរញ្ញវត្ថុ សម្រាប់គម្រោង SPIN រួមមាន៖ (១) នីតិវិធីនៃការចុះបញ្ជិកា (២) ការកំណត់អត្រាភាគទាន (៣) ការកំណត់កញ្ចប់តាវកាលិក ដែលប្រធានបទទាំងនេះ នឹងត្រូវយកទៅពិនិត្យ និងពិភាក្សានៅក្នុងកិច្ចប្រជុំគណកម្មការសម្របសម្រួលគម្រោង SPIN លើកទី៤ នាពេលខាងមុខ។
    យោងតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ឯកឧត្តមអគ្គនាយករង បានថ្លែងថា៖ កន្លងមកគម្រោង SPIN របស់អង្គការហ្រ្គេត (GRET) បានចូលរួមយ៉ាងសំខាន់ក្នុងការគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុ ដល់ ប.ស.ស. ដើម្បីសិក្សាសមិទ្ធិលទ្ធភាពលើការអនុវត្តកិច្ចគាំពារសង្គមដល់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងទៅលើប្រជាជនក្រុមគោលដៅដែលរួមមាន អ្នកបើកម៉ូតូរ៉ឺម៉ក និងអ្នកបម្រើក្នុងផ្ទះជាអាទិភាព ដែលបានអនុវត្តតាមរយៈកម្មវិធីតាមគេហទំព័រ (Web Application), លទ្ធផលនៃការសិក្សាទៅលើការវាយតម្លៃហិរញ្ញវត្ថុ (Financial Assessment), ការអភិវឌ្ឍមជ្ឈមណ្ឌលព័ត៌មាន ប.ស.ស. (NSSF Call Center Development) និង យុទ្ធសាស្រ្តនៃការផ្សព្វផ្សាយ (Communication Strategy)។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.