Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • ការឆ្លើយតបអំឡុងពេលការប្រយុទ្ធជំងឺកូវីដ-១៩ និងប្រព័ន្ធគាំពារសង្គមផ្នែកថែទាំសុខភាព” ជាប្រធានបទនៃវេទិការពិភាក្សា របស់ទិវាសប្តាហ៍គាំពារសង្គម នាថ្ងៃនេះ

    ភ្នំពេញ៖ នេះជាថ្ងៃទី២ហើយ ដែលទិវាសប្ដាហ៍គាំពារសង្គម ប្រចាំឆ្នាំ២០២២ បន្ដបើកវេទិការពិភាក្សា បន្ទាប់ពីវេទិការពិភាក្សាស្ដីពី «ការជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជាឆ្ពោះទៅការពង្រីកវិសាលភាពគ្របដណ្ដប់សម្រាប់គ្រប់គ្នា» នៃសន្និសិទថ្នាក់ជាន់ខ្ពស់ ក្រោមប្រធានបទ «គាំពារសង្គមពេញមួយជីវិត» បានបញ្ចប់ទៅកាលពីម្សិលមិញកន្លងទៅនេះ។

    នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះផងដែរ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានបន្ដអញ្ជើញជាវាគ្មិនក្នុងវេទិការពិភាក្សាថ្មីមួយទៀតស្ដីពី «កិច្ចគាំពារសុខុមាលភាពសង្គម» នៃកម្មវិធីសប្តាហ៍គាំពារសង្គម ថ្ងៃទី២ ក្រោមប្រធានបទ «ការឆ្លើយតបអំឡុងពេលការប្រយុទ្ធជំងឺកូវីដ-១៩ និងប្រព័ន្ធគាំពារសង្គមផ្នែកថែទាំសុខភាព» ។

    សូមបញ្ជាក់ថា៖ ទិវាសប្ដាហ៍គាំពារសង្គម ប្រចាំឆ្នាំ២០២២ ប្រព្រឹត្តទៅមានរយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៥-១៦-១៧ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបានរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា រួមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ដែលជាតំណាងអង្គការជាតិ និងអន្តរជាតិ ជាច្រើនរូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ប.ស.ស Facebook Page

    deposit pulsa tanpa potongan

    slot pulsa

    slot gacor

    bo togel

    situs slot deposit pulsa tanpa potongan

    Slot Gacor

    Deposit Pulsa Tanpa Potongan