Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ឯកឧត្តមអគ្គនាយករង ប.ស.ស. អញ្ជើញធ្វើបទបង្ហាញស្ដីពីការដាក់ឲ្យអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ តាមរយៈប្រព័ន្ធវីដេអូអនឡាញ

    (ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ នេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានដឹកនាំក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. ចូលរួមកិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម លើរបៀបវារៈចំនួន ២ រួមមាន៖
    ១. ចូលរួមកិច្ចប្រជុំ និងធ្វើបទបង្ហាញស្ដីពីការរៀបចំរបស់ ប.ស.ស ក្នុងការដាក់ឲ្យអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ
    ២. ពិនិត្យ និងពិភាក្សាបន្តលើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធគាំពារសង្គម។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំ និងបទបង្ហាញខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ ក្រោមការរៀបចំឡើងដោយគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ដែលមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ តាមរយៈ ប្រព័ន្ធវីដេអូអនឡាញ (ZOOM)៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ប.ស.ស Facebook Page