Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • មន្ត្រី ប.ស.ស. ចូលរួមសិក្ខាសាលា ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ

    (ភ្នំពេញ) ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាព្រឹកថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២នេះ លោក ផេង សុវណ្ណា អនុប្រធាននាយកដ្ឋានគោលនយោបាយសន្តិសុខសង្គម បានដឹកនាំមន្ត្រី ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ តាមសំណើ របស់អគ្គនាយកនិយ័តករសន្តិសុខសង្គម។
    សិក្ខាសាលាខាងលើធ្វើឡើង ក្នុងគោលបំណងផ្សព្វផ្សាយចំណេះដឹងជូនបុគ្គលរាយការណ៍ ឲ្យស្របតាមផែនការសកម្មភាពរបស់ក្រុមការងារហិរញ្ញវត្ថុFATF។
    សូមបញ្ជាក់ថា៖ សិក្ខាសាលាខាងលើរៀបចំឡើងដោយ និយ័តករសន្តិសុខសង្គមដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗមកពីក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងៗជាច្រើនរូប តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ប.ស.ស Facebook Page