Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ឯកឧត្តមអគ្គនាយក ប.ស.ស. បានផ្ដល់កិត្តិយសចូលរួមកិច្ចប្រជុំលើកដំបូងក្នុងគម្រោងការងារមួយ ជាមួយតំណាងអង្គការអន្តរជាតិខាងការងារ (ILO)

    (ភ្នំពេញ)៖ បន្ទាប់ពីមានកិច្ចប្រជុំពិភាក្សាកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ រវាង ប.ស.ស. និងអង្គការអន្តរជាតិខាងការងារ (ILO) ស្តីពី”កំណែទម្រង់របបសោធនសម្រាប់មន្រ្តីសាធារណៈ” និង ផែនការការងារស្តីពី “ការងារហិរញ្ញវត្ថុនិងការវិនិយោគរបស់ ប.ស.ស. កន្លងមក នាព្រឹកថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានផ្តល់កិត្តិយសអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពិភាក្សាលើប្រធានបទស្តីពីការងារវាយតម្លៃហានិភ័យហិរញ្ញវត្ថុរបស់ ប.ស.ស.។
    កិច្ចប្រជុំពិភាក្សារយៈពេលពេញមួយព្រឹកនេះ បានប្រព្រឹត្តទៅយ៉ាងយកចិត្តទុកដាក់បំផុត ទាក់ទងទៅនឹងសារៈសំខាន់នៃការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ និងតម្លៃបន្ថែមនៃការងារ ដើម្បីវាយតម្លៃលើនិរន្តរភាពហិរញ្ញវត្ថុនៃប្រព័ន្ធសន្តិសុខសង្គម ស្ថានភាពហិរញ្ញប្បទាននិងមូលនិធិ ភាពគ្រប់គ្រាន់ផ្នែកតាវកាលិក ព្រមទាំងសមភាពនិងការផ្តល់លទ្ធផល។
    ជាមួយគ្នានេះដែរ អង្គប្រជុំក៏បានពិភាក្សាឈ្វេងយល់បន្ថែម លើការអភិវឌ្ឍហិរញ្ញវត្ថុបច្ចុប្បន្ននិងអនាគតសម្រាប់របបសន្តិសុខសង្គម មូលហេតុនៃឱនភាពបច្ចុប្បន្ននិងឱនភាពនាថ្ងៃអនាគតដែលអាចកើតមាន ព្រមទាំងភាពគ្រប់គ្រាន់នៃកម្រិតតាវកាលិក និងភាពត្រឹមត្រូវរបស់ប្រព័ន្ធ ជាពិសេសកត្តាដែលបានជះឥទ្ធិពលលើការចំណាយ និងនិរន្តរភាពនៃរបបសន្តិសុខសង្គមផងដែរ។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំធំ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីតំណាងនិយោជក និងកម្មករនិយោជិត តំណាងអង្គការអន្តរជាតិខាងការងារ (ILO) និងថ្នាក់ដឹកនាំ មន្ត្រីជំនាញ ប.ស.ស. សរុបប្រមាណជាង ២០រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ប.ស.ស Facebook Page