Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • Roeun Setharun

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកម្មករជាង៤ពាន់នាក់

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយតំណាងប្រធានរដ្ឋបាល ប្រធានផ្នែក មេក្រុម និងម្ចាស់រោងចក្រប្រមាណ ៤,៩១០នាក់ ...

    ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់សេវាបង់ភាគទាន និងការទូទាត់តាវកាលិក រវាង ប.ស.ស​ និងធនាគារ កាណាឌីយ៉ា

    រាជធានីភ្នំពេញ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយ ធនាគារកាណាឌីយ៉ា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់សេវាកម្ម បង់ភាគទាន និងការទូទាត់តាវកាលិក រវាងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងធនាគារ កាណាឌីយ៉ា ក.អ ក្នុងការបង្កើន ...

    សេចក្ដីជូនដំណឹង ស្ដីពីការប្រលងជ្រើសរើសមន្រ្តីរាជការ ដើម្បីផ្ទេរចូលមកបម្រើការងារ នៅបេឡាជាតិរបបសន្តិសុខសង្គម​ សម្រាប់ឆ្នាំ២០១៧

    IMG_0002_Page_1 IMG_0002_Page_2 IMG_0002_Page_3

    ចុចទីនេះដើម្បីទាញយកពាក្យសុំប្រលង

    សិក្ខាសាលាផ្សព្វផ្សាយ ប្រកាសអន្តរក្រសួង ស្តីពីការកែសម្រួលឧបសម្ព័ន្ធទី១ នៃប្រកាសលេខ១៧៣ ក.ប/ប្រក ស្តីពីយន្តការទូទាត់ថ្លៃសេវាផ្នែកថែទាំសុខភាព

    រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាសហអធិបតីភាព ក្នុងសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួងលេខ ៣២៧ កប/ប្រក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលឧបសម្ព័ន្ធទី១ នៃប្រកាសលេខ ១៧៣ ក.ប/ប្រក ស្តីពីយន្តការទូទាត់ថ្លៃសេវាផ្នែកថែទាំសុខភាព ...

    សិក្ខាសាលាផ្សព្វផ្សាយ ប្រកាសអន្តរក្រសួង ស្តីពីការកែសម្រួលឧបសម្ព័ន្ធទី១ នៃប្រកាសលេខ១៧៣ ក.ប/ប្រក ស្តីពីយន្តការទូទាត់ថ្លៃសេវាផ្នែកថែទាំសុខភាព

    រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាសហអធិបតីភាព ក្នុងសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួងលេខ ៣២៧ កប/ប្រក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលឧបសម្ព័ន្ធទី១ នៃប្រកាសលេខ ១៧៣ ក.ប/ប្រក ស្តីពីយន្តការទូទាត់ថ្លៃសេវាផ្នែកថែទាំសុខភាព នៅភោជនីយដ្ឋានទន្លេបាសាក់២ ជូនទៅដល់តំណាងមន្ទីរសុខាភិបាលរាជធានី/ខេត្ត, តំណាងមន្ទីរពេទ្យថ្នាក់ជាតិ, តំណាងមន្ទីរពេទ្យបង្អែក, តំណាងមណ្ឌលសុខភាព និងអង្គភាពពាក់ព័ន្ធនានា។

    ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ដើម្បីអនុវត្តន៍របបសន្តិសុខសង្គមនេះអាចដំណើរការទៅជោគជ័យបាន លុះត្រាតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល ដែលមានមូលដ្ឋានសុខាភិបាលជាអ្នកផ្តល់សេវាដ៏ល្អ និងរឹងមាំប្រកបដោយទំនុកចិត្តខ្ពស់។ ដោយឈរលើគោលការណ៌ និងការអនុវត្ត កន្លងមកតំលៃនៃការទូទាត់ជូនមូលដ្ឋានសុខាភិបាលពុំទាន់ធានាបាននូវការចំណាយរបស់មូលដ្ឋានសុខាភិបាល និងប្រាក់ឧបត្ថម្ភបន្ថែមដល់បុគ្គលិកសុខាភិបាល។ ឆ្លើយតបចំណុចនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល បានសម្រេចកែសម្រួលឧបសម្ព័ន្ធទី១ នៃប្រកាសអន្តរក្រសួង លេខ ១៧៣ ក.ប/ ប្រក ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ ស្តីពីយន្តការទូទាត់សេវាផ្នែកថែទាំសុខភាព ដោយតំឡើងតម្លៃទូទាត់សេវាជូនមូលដ្ឋានសុខាភិបាល ដើម្បីជំរុញឲ្យមូលដ្ឋានសុខាភិបាលទាំងអស់អាចមានលទ្ធភាពពេញលេញ និងរក្សាបានសេ្ថរភាពហិរញ្ញវត្ថុសម្រាប់ការផ្តល់សេវាជូនកម្មករនិយោជិតជាសមាជិតដែលបានទៅប្រើប្រាស់សេវាឱ្យបានកាន់តែប្រសើរបន្ថែមទៀត។ ក្នុងនាមអាណាព្យាបាលបច្ចេកទេសរបស់ ប.ស.ស ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់កំរិតរបស់ប.ស.ស និងមន្រ្តីគ្រប់ជាន់ថ្នាក់របស់មូលដ្ឋានសុខាភិបាល ដែលតែងតែប្រកាន់ភ្ជាប់នូវកាតព្វកិច្ច និងក្រមសីលធ៌មវិជ្ជាជីវៈ ក្នុងការផ្តល់សេវាទៅឱ្យសមាជិក ប.ស.ស ជាកម្មករនិយោជិត ដោយតម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ និងបានផ្តាំផ្ញើឱ្យមន្រ្តីដែលពាក់ព័ន្ធទាំងអស់មេត្តារក្សាឥរិយាបទ នៃការផ្តល់សេវាសាធារណៈដ៏ប្រពៃដូចបានជម្រាបជូនខាងលើ ជាភិយ្យោភាពតរៀងទៅ ។

    ក្នុងដំណាក់កាលនៃការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពនេះ ប.ស.ស បានចុះបញ្ជិកា សហគ្រាស គ្រឹះស្ថាន (ចុះកំណត់អត្តសញ្ញាណកម្មករនិយោជិតឡើងវិញ) បានចំនួន ៨២៨សហគ្រាស ទូទាំងរាជធានី-ខេត្ត មានកម្មករ និយោជិតប្រមាណ ៩១ម៉ឺនាក់។ ក្នុងនោះសហគ្រាស ដែលបានដាក់ឲ្យជាប់ភាគទានចំនួន ៦៩០សហគ្រាស ។ ប.ស.ស បានបង្កភាពងាយស្រួលឲ្យកម្មករនិយោជិតទទួលបានការប្រើប្រាស់សេវាដែលនៅជិតកន្លែងធ្វើការងារ និងលំនៅស្ថាន ក្នុងដំណាក់កាល នេះ ប.ស.ស បានពង្រីកវិសាលភាពចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាល ទូទាំងរាជធានី-ខេត្ត មកដល់ខែសីហា ឆ្នាំ២០១៧ មានចំនួន ១.២៨៩មូលដ្ឋាន រួមមានមន្ទីរពេទ្យថ្នាក់ជាតិ ០៤ មន្ទីរពេទ្យបង្អែកចំនួន ១០៥ មណ្ឌលសុខភាពចំនួន ១.១៦៩ និងមន្ទីរពេទ្យឯកជនចំនួន១១ ក្នុងនោះ សមាជិកទៅប្រើប្រាស់សេវាប្រមាណ ៣១ម៉ឺននាក់។ ប.ស.ស បានបើកផ្តល់តាវកាលិកថែទាំសុខភាព ដែលមានជនរងគ្រោះចំនួន ១.៥៦៣នាក់។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះកម្មការិនីសម្រាលកូនទទួលបានពី ប.ស.ស ៧០% នៃប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃ និង៥០% នៃប្រាក់ឈ្នួលសរុបពីនិយោជកផងដែរ។

    ជារួម ក្រសួងទាំងពីរបានខិតខំពង្រឹងគុណភាពក្នុងការផ្តល់សេវាជូនកម្មករនិយោជិតនៅក្នុងប.ស.ស ផ្នែកថែទាំសុខភាពឱ្យមានលក្ខណៈល្អប្រសើរជាងមុន របស់មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ដែលថ្មីៗនេះក្រសួងទាំងពីរ បានចេញប្រកាសអន្តរក្រសួងស្តីពីការកែសម្រួលតម្លៃទូទាត់ក្នុងការផ្តល់សេវាជូនមន្ទីរពេទ្យដែលមានតម្លៃខ្ពស់ជាងមុន។ បច្ចុប្បន្ន ប.ស.ស បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលចំនួន ១,២៨៩ កន្លែង និងមូលដ្ឋានសុខាភិបាលឯកជនចំនួន ១១កន្លែង ដើម្បីផ្តល់សេវាជូនកម្មករនិយោជិតនៅទូទាំងប្រទេស និងជានិច្ចកាលក្រសួងសុខាភិបាលបានធ្វើការណែនាំ និងដាស់តឿនជាប្រចាំដល់មូលដ្ឋានសុខាភិបាលឱ្យបង្កើនការយកចិត្តទុកដាក់ ពង្រឹងគុណភាព និងលើកកម្ពស់សមធម៌ក្នុងការផ្តល់ជូនប្រជាពលរដ្ឋទូទៅ រួមទាំងកម្មករនិយោជិតផងដែរ៕

    1 2 3 4 5 6 7 8 9 10-1 11-1 12-1 13-1 14-1

    កិច្ចប្រជុំពិគ្រោះយោបល់លើការសិក្សាជំហានដំបូង នៃការវិភាគទីផ្សារក្នុងវិស័យសំណង់

    ប.ស.ស៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការ អន្តរជាតិខាងការងារ (ILO) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការវិភាគទីផ្សារក្នុងវិស័យសំណង់ ក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា នាយក ប.ស.ស លោកស្រី Betina Ramirez Lopez មកពីអង្គការអន្តរជាតិខាងការងារ (ILO) ...

    កិច្ចប្រជុំពិគ្រោះយោបល់លើការសិក្សាជំហានដំបូង នៃការវិភាគទីផ្សារក្នុងវិស័យសំណង់

    ប.ស.ស៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការ អន្តរជាតិខាងការងារ (ILO) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការវិភាគទីផ្សារក្នុងវិស័យសំណង់ ក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា នាយក ប.ស.ស លោកស្រី Betina Ramirez Lopez មកពីអង្គការអន្តរជាតិខាងការងារ (ILO) ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, តំណាងនាយកដ្ឋានពេទ្យការងារ, អ្នកជំនាញការក្រុមហ៊ុន DEFT, តំណាងសមាគមអ្នកសាងសង់កម្ពុជា (CCA), តំណាង CAMFEBA,  តំណាង GMAC, និងតំណាងសហជីព។

    កន្លងមកក្រុមការងារ ប.ស.ស និងអង្គការ ILO បានចុះជួបប្រជុំពន្យល់អំពីការអនុវត្តនូវគម្រោងកិច្ចគាំពារសង្គមសម្រាប់កម្មករក្នុងវិស័យសំណង់ ជាមួយនឹង តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចំនួន ០១លើក ជួបប្រជុំជាមួយនាយកដ្ឋានពេទ្យការងារចំនួន ០១លើក ជួបប្រជុំជាមួយសមាគម អ្នកសាងសង់កម្ពុជា (CCA) ចំនួន ០២លើក ជួបប្រជុំជាមួយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា CAMFEBA និង GMAC ចំនួន ០១លើក និងចុះទស្សនៈកិច្ចសិក្សាដល់ការដ្ឋានសាងសង់របស់ក្រុមហ៊ុន OCIC (ស្តាតអូឡាំពិក) ចំនួន ០១លើក។ ឆ្លងកាត់ការប្រជុំដាច់ដោយឡែក និងការចុះទស្សនៈកិច្ច សិក្សាដល់ការដ្ឋានសំណង់ គ្រាន់តែបានបង្ហាញប្រាប់ជាគំនិតផ្តើម ដឹងពីសវតា និងលក្ខណៈសម្បត្តិខ្លះៗ របស់កម្មករក្នុងវិស័យសំណង់។

    ការរៀបចំឱ្យមានកិច្ចប្រជុំពិគ្រោះយោបល់នេះ ត្រូវបានធ្វើបទបង្ហាញដោយអ្នកជំនាញការរបស់ក្រុមហ៊ុន DEFT ក្នុងគោលបំណងពិគ្រោះយោបល់ និងប្រមូលធាតុចូល សំខាន់ៗមួយចំនួនពីបណ្តាភាគីពាក់ព័ន្ធ ដើម្បីរៀបចំធ្វើការវិភាគទីផ្សារជំហានដំបូងក្នុងវិស័យសំណង់ និងឈានទៅពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែក ហានិភ័យការងារដល់កម្មករនិយោជិតក្នុងវិស័យសំណង់ ដែលជាវិស័យមានកម្មករទទួលរងនូវហានិភ័យច្រើន។ វិស័យសំណង់នៅក្នុងព្រះរាជាណាចក្រកម្ពុជាមាន ការលូតលាស់ និងរីកចំរើនយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ហើយជាវិស័យអាទិភាពទី២ បន្ទាប់ពីវិស័យវាយនភ័ណ្ឌកាត់ដេរ និងស្បែកជើង កម្លាំងពលកម្មនៅក្នុងវិស័យនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ចំណូលនៃថវិកាជាតិ។ វិស័យសំណង់ក៏មានបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងកម្លាំងពលកម្ម ភាគច្រើន ការងារទាំងនេះជាប្រភេទម៉ៅការ មានការផ្លាស់ប្តូរកន្លែងការងារច្រើនកន្លែងក្នុងពេលតែមួយពិបាកគ្រប់គ្រង មិនមានឯកសារបញ្ជាក់ពីអត្តសញ្ញាណច្បាស់លាស់ កម្មករភាគច្រើនមិនមានជំនាញច្បាស់លាស់គឺប្រើប្រាស់កម្លាំងពលកម្មសុទ្ធសាធ (ជាកម្មករផង និងជាកសិករផង) និងទទួលបានប្រាក់ឈ្នួលទាប ហើយត្រូវការ ចំណាយច្រើននៅក្នុងជីវភាពគ្រួសារ ពេលខ្លះបំពេញការងារជួបគ្រោះថ្នាក់ធ្ងន់ធ្ងរមិនមានប្រាក់សម្រាប់ព្យាបាលជំងឺ ឬពេលខ្លះទៀតអ្នករកចំណូលក្នុងគ្រួសារ ទទួលរងគ្រោះថ្នាក់រហូតដល់ពិការភាព ឬស្លាប់ ដែលធ្វើឱ្យបាត់បង់នូវប្រាក់ចំណូលគ្រួសារ ព្រមទាំងបន្ថែមបន្ទុកធ្ងន់ធ្ងរដល់គ្រួសារ ឈានទៅរកភាពក្រីក្រ ព្រោះមិនមានអ្វីជាទីពឹង។

    របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់កម្មករនិយោជិត ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារក្នុងប្រព័ន្ធ និងបានចូលរួមលើកកម្ពស់ផលិតភាពការងារផងដែរ។ តាមរយៈការផ្តល់នូវរបបខាងលើនេះ កម្លាំងពលកម្មសកម្មបច្ចុប្បន្នមានភាពកក់ក្តៅ ព្រោះអាចធានាបាននូវ សន្តិសុខប្រាក់ចំណូលរបស់ពួកគាត់ នៅពេលដែលមានហានិភ័យការងារកើតឡើង។ នាពេលថ្មីៗនេះ យោងតាមអនុសាសន៍របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺគ្រប់កម្មករនិយោជិត ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធទាំងអស់ ទទួលបានការគាំពារសង្គមពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការផ្តល់នូវរបបសន្តិសុខសង្គម ពីបេឡាជាតិរបបសន្តិសុខសង្គម  (ប.ស.ស)។

    សរុបមក ភាគីពាក់ព័ន្ធទាំងអស់៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាយកដ្ឋានពេទ្យការងារ សមាគមអ្នកសាងសង់កម្ពុជា (CCA) សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា CAMFEBA និង GMAC ក្រុមហ៊ុនពាក់ព័ន្ធវិស័យសំណង់ សហជីព បណ្តាដៃគូអភិវឌ្ឍ និងមន្ត្រីរាជការនិងបុគ្គលិក បេឡាជាតិរបបសន្តិសុខសង្គមគ្រប់ជាន់ថ្នាក់ បានខិតខំរួមចំណែកកសាងសមិទ្ធផលយ៉ាងច្រើនសម្រាប់ការអនុវត្តរបបសន្តិសុខសង្គម។  ដើម្បីឱ្យការងារនេះអាចបន្តសម្រេចបានតាមការគ្រោងទុក ភាគីពាក់ព័ន្ធទាំងអស់នឹងបន្តកិច្ចសហការគ្នា ដើម្បីរួមចំណែកពង្រឹងនិងពង្រីករបបសន្តិសុខសង្គមស្របតាម ផែនការដែលបានគ្រោងទុក។

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកម្មករជាង៤ពាន់នាក់

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយតំណាងប្រធានរដ្ឋបាល ប្រធានផ្នែក មេក្រុម និងម្ចាស់រោងចក្រប្រមាណ ៤,៤៥២នាក់ មកពីរោងចក្រ ៨២ផ្សេងៗគ្នា នៅសាលមហោស្រពកោះពេជ្រ។ ...

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page