Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • Roeun Setharun

    កិច្ចប្រជុំអន្តរក្រសួងលើសេចក្ដីព្រាងអនុក្រឹត្យនៅទីស្ដីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី ២៣ និងទី ២៧

    រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៣ និងថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខសង្គម”ប.ស.ស” និងសហការី ចូលរួមប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងអនុក្រឹត្យស្តីពីលក្ខខណ្ឌបែបបទ ...

    កិច្ចប្រជុំអន្តរក្រសួងលើសេចក្ដីព្រាងអនុក្រឹត្យ នៅទីស្ដីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី ២៣ និងទី ២៧

    រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៣ និងថ្ងៃ២៧ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខសង្គម”ប.ស.ស” និងសហការី ចូលរួមប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងអនុក្រឹត្យស្តីពីលក្ខខណ្ឌបែបបទ និងនីតិវិធីនៃការផ្តល់តាវកាលិកផ្នែកហានិភ័យការងារសម្រាប់ មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ក្រោមអធិបតីភាព ឯកឧត្តម សយ សុខា អគ្គលេខាធិការ រាជរដ្ឋាភិបាល ដោយមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ។

    ក្នុងសេចក្តីព្រាងអនុក្រឹត្យ ស្តីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការផ្តល់សេវាតាវកាលិកផ្នែកហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់ មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន មាន០៧ជំពូក និង២៨មាត្រា ដែលការរៀបចំនេះអនុលោមទៅតាមព្រះរាជក្រឹត្យលេខ នស/រកត/០២១៧/០៧៨ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន។

    គោលបំណងខាងលើ គឺដើម្បីលើកកម្ពស់សុខុមាលភាពសង្គម ដោយការធានាឱ្យបាននូវសន្ដិសុខបា្រក់ចំណូលរួម ចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ស្ថិរភាព សង្គម ដែល ប.ស.ស បានអនុវត្តរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងាររួមមាន៖ ផ្នែកហានិភ័យការងារ, ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនគ្រោងអនុវត្តនៅពេលឆាប់ៗខាងមុខនេះ។ ឈរលើការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំ សុខភាពប្រកបដោយជោគជ័យ និងធានាឱ្យមានភាពសង្គតិភាពក្នុងការគាំពារសង្គមទាំងវិស័យឯកជន និងមន្ត្រីរាជការ ក្នុងវិស័យសាធារណៈ ដែលការណ៍នេះ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចឱ្យប.ស.ស ជាអ្នករៀបចំ និងគ្រប់គ្រងការដាក់ឱ្យដំណើរការរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជនចាប់ពី ឆ្នាំ២០១៧តទៅ ដូច្នេះ មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន នឹងមានសិទ្ធិទទួលបានសេវាព្យាបាលនិងថែទាំវេជ្ជសាស្រ្តនៅពេលទទួលរងហានិភ័យការងារ និងសេវាថែទាំសុខភាព២៤ម៉ោង នៅមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ក្នុងពេលដ៏ខ្លីខាងមុខនេះ។

    1-1

    3-3

    4-4

    6-6

    5-5

    8-8

    7-7

    10-10

    9-9

    សេចក្ដីណែនាំស្ដីពី សិទ្ធិទទួលបានប្រាក់សម្រាកមាតុភាពចំពោះសមាជិក ប.ស.ស​ ដែលបានសម្រាលកូននៅមូលដ្ឋានសុខាភិបាលមិនបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស

    photo_2017-06-13_08-37-29

    ជំនួបរវាងគណៈ​ប្រតិភូអង្គភាពសន្តិសុខសង្គមនៃព្រះរាជាណាចក្រថៃ( Social Security Office, Thailand ) និងថ្នាក់ដឹកនាំ ប.ស.ស

    រាជធានីភ្នំពេញ ៖ បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) ព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៧ លោក អ៊ុក សមវិទ្យា នាយក ប.ស.ស បានដឹកនាំមន្រ្តីក្រោមឱវាទ ដើម្បីចូលរួមពិភាក្សាការងារជាមួយគណៈប្រតិភូអង្គភាពសន្តិសុខសង្គមនៃព្រះរាជាណាចក្រថៃ(Social Security Office, Thailand) ក្នុងគោលបំណងពិភាក្សា
    ...

    ជំនួបរវាងគណៈ​ប្រតិភូអង្គភាពសន្តិសុខសង្គមនៃព្រះរាជាណាចក្រថៃ( Social Security Office, Thailand ) និងថ្នាក់ដឹកនាំ ប.ស.ស

    រាជធានីភ្នំពេញ ៖ បេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) ព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៧ លោក អ៊ុក សមវិទ្យា នាយក ប.ស.ស បានដឹកនាំមន្រ្តីក្រោមឱវាទ ដើម្បីចូលរួមពិភាក្សាការងារជាមួយគណៈប្រតិភូអង្គភាពសន្តិសុខសង្គមនៃព្រះរាជាណាចក្រថៃ(Social Security Office, Thailand) ក្នុងគោលបំណងពិភាក្សា និងសិក្សាអំពីលទ្ធភាពនៃការផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ដើម្បីឈានទៅរកការធ្វើកិច្ចព្រមព្រៀងមួយ ស្តីពីតាវកាលិក ជរាភាព(Old-age benefit) និងការងារគ្រប់គ្រងរដ្ឋបាលផ្សេងៗជាច្រើនទៀត៕

    SONY DSC
    SONY DSC
    SONY DSC
    SONY DSC
    SONY DSC
    SONY DSC
    SONY DSC
    SONY DSC
    SONY DSC

    កិច្ចប្រជុំពិភាក្សាយោបល់ ស្ដីពីការផ្ដល់សេវារបស់មូលដ្ឋានសុខាភិបាលជូនកម្មករ និយោជិតដែលជាសមាជិក ប.ស.ស

    រាជធានីភ្នំពេញ ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ស្តីពីការផ្តល់សេវារបស់មូលដ្ឋានសុខាភិបាលជូនកម្មករ និយោជិត ដែលជាសមាជិក ប.ស.ស ដឹកនាំដោយលោក អ៊ុក សមវិទ្យា នាយក ប.ស.ស ដោយមានការចូលរួមពី តំណាងក្រសួងសុខាភិបាល តំណាងមូលដ្ឋានសុខាភិបាល សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) សហព័ន្ធនិយោជក និងសមាគម ...

    កិច្ចប្រជុំពិភាក្សាយោបល់ ស្ដីពីការផ្ដល់សេវារបស់មូលដ្ឋានសុខាភិបាលជូនកម្មករ និយោជិតដែលជាសមាជិក ប.ស.ស

    រាជធានីភ្នំពេញ ៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ស្តីពីការផ្តល់សេវារបស់មូលដ្ឋានសុខាភិបាលជូនកម្មករ និយោជិត ដែលជាសមាជិក ប.ស.ស ដឹកនាំដោយលោក អ៊ុក សមវិទ្យា នាយក ប.ស.ស ដោយមានការចូលរួមពី តំណាងក្រសួងសុខាភិបាល តំណាងមូលដ្ឋានសុខាភិបាល សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា(CAMFEBA) តំណាងក្រុមប្រឹក្សាសហជីពជាតិកម្ពុជា(CCNU) តំណាងសហព័ន្ធសហជីព សហជីពមូលដ្ឋានតាមរោងចក្រ និងតំណាងនិយោជក/រដ្ឋបាលរោងចក្រកាត់ដេរនិងផលិតស្បែកជើង។ ក្នុងស្មារតីប្រជុំនេះ បញ្ហាប្រឈម និងសំណូមពរមួយចំនួន ត្រូវបានលើកឡើង ដើម្បីធ្វើការដោះស្រាយរួមគ្នា ក្នុងន័យជំរុញការផ្តល់សេវារបស់មូលដ្ឋានសុខាភិបាល និងការសម្របសម្រួលពី ប.ស.ស ទៅដល់កម្មករ និយោជិតដែលជាសមាជិក ប.ស.ស ឱ្យកាន់តែប្រសើរមួយកំរិតបន្ថែមទៀត។ សរុបមក ប.ស.ស នឹងរៀបចំឱ្យមានកិច្ចប្រជុំជាប្រចាំរៀងរាល់៣ខែម្តង និងបង្កើតក្រុមការងារតាមប្រព័ន្ធអេឡិចត្រូនិចដើម្បីទទួលបញ្ហា និងដោះស្រាយឱ្យបានទាន់ពេលវេលា។

    1

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    SONY DSC

    សេចក្ដីណែនាំស្ដីពីការកែសម្រួលនិតិវិធី និងបែបបទនែការផ្ដល់របាយការណ៍កម្មករនិយោ ជិតមកក្នុងបេឡាជាតិរបបសន្តិសុខសង្គម សម្រាប់សហគ្រាស គ្រឹះស្ថានដែលបានកំណត់កាតព្វកិច្ចក្នុងរបបថែទាំសុខភាព

    សេចក្តីណែនាំ

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page