Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ព្រឹត្តិការណ៍ថ្មីៗ

    ថ្ងៃនេះ ប.ស.ស បន្តផ្តល់ប័ណ្ណសមាជិករបស់ខ្លួនចំនួន ៤០៨ ប័ណ្ណ ជូនដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៅអង្គភាពប្រឆាំងអំពើពុករលួយ

    រាជធានីភ្នំពេញ៖  ឯកឧត្តម ម៉េង ហុង នាយករង ប.ស.ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយក ប.ស.សបានបញ្ជាក់ថា៖

    កន្លងមក ប.ស.ស…

    អានបន្ត

    ប.ស.ស បានប្រគល់ប័ណ្ណសមាជិករបស់ខ្លួន ចំនួន ១៣៩៩ ប័ណ្ណ ទៀតហើយ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៅក្រសួងធនធានទឹក និងឧតុនិយម បន្ទាប់ពីបានផ្តល់ប័ណ្ណសមាជិករបស់ខ្លួនជូនដល់ក្រសួង ស្ថាប័ន ចំនួន ២២ កន្លងមក

    ភ្នំពេញ៖  ឯកឧត្តម ស៊ុំ សោភ័ណ នាយករងនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស នៅ…

    អានបន្ត

    គិតមកទាល់ពេលនេះ ប.ស.ស បានប្រគល់ប័ណ្ណសមាជិក ប.ស.ស ជូនដល់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ដែលជាសមាជិករបស់ខ្លួនបានចំនួនជាង ១៥ ម៉ឺននាក់ហើយ ក្នុងចំណោមសមាជិក ប.ស.ស ជាមន្រ្តីសាធារណៈ សរុបជាង ៣០ម៉ឺននាក់

    រាជធានីភ្នំពេញ៖  ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានថ្លែងថា គិតមកទាល់ពេលនេះ ប.ស.ស បានប្រគល់ប័ណ្ណសមាជិ…

    អានបន្ត

    ឆ្នាំ២០១៨ ដែលទើបកន្លងផុតទៅថ្មីៗនេះ មានកម្មករនិយោជិតជាស្ត្រីសម្រាលកូនចំនួន ៦៥ ០៥៤ នាក់ បានទទួលប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលតាមរយៈបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)

    ភ្នំពេញ៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម បានថ្លែងបញ្ជាក់ថា៖   នេះជាការផ្តល់ជូនកាដូពិសេសក្នុងការឆ្លើយតបទៅនឹងជី…

    អានបន្ត

    ឆ្នាំ២០១៨ ប.ស.ស ទទួលបានពានរង្វាន់ ស្តីពីការទទួលស្គាល់អង្គភាពការងារឆ្នើមរបស់អាស៊ាន ខាងវិស័យសន្តិសុខសង្គម)

    រាជធានីភ្នំពេញ៖  តាមរយៈការអនុវត្តរបបសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព ក្នុងឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទ…

    អានបន្ត

    មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងធម្មការ និងសាសនា ទទួលបានបណ្ណសមាជិក ប.ស.ស ចំនួន ១៦២១បណ្ណ ពីបេឡាជាតិរបបសន្តិសុខសង្គម

    រាជធានីភ្នំពេញ៖ បេឡាជាតិរបបសន្តិសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រសួងធម្មការ និងសាសនា បានរៀបចំពិធីប្រគល់-ទទួលបណ្ណសមាជិក ប.ស.ស និងផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងធម្មការ និងសាសនា ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ៩កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងទីស្តីការក្រសួងផ្ទាល់។

    ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម នរៈ រតនវឌ្ឍនោ  រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ...

    គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម បានបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ដល់កម្មការិនីសម្រាលកូន សរុបជាទឹកប្រាក់ប្រមាណជាង ២០ពាន់លានរៀល

    រាជធានីភ្នំពេញ៖ គិតចាប់តាំងពីថ្ងៃទី០១ ខែមករា មកដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ មានកម្មការិនីសម្រាលកូនចំនួន ៥៤ ៣៣៨នាក់ និងកូនសរុប មានចំនួន ៥៤ ៧៤២នាក់ (កូនភ្លោះពីរ ចំនួន ៣៩៥នាក់ និងកូនភ្លោះបី ចំនួន ០៥នាក់) និងបានចំណាយថវិកា ចំនួនប្រមាណជាង ២០ពាន់លានរៀល។

    ការផ្តល់ជូននេះ ក្រោយពេលដែលរាជរដ្ឋាភិបាលកម្ពុជា ...

    ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងមុខងារសាធារណៈ ទទួលបានបណ្ណសមាជិក ប.ស.សចំនួន ៨៤៣បណ្ណ ពីបេឡាជាតិរបបសន្តិសុខសង្គម

    ភ្នំពេញ៖  បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅព្រឹកថ្ងៃចន្ទ ៥កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ  បានសហការជាមួយ ក្រសួងមុខងារសាធារណៈ រៀបចំពិធីចែក បណ្ណសមាជិក ប.ស.ស ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងមុខងារសាធារណៈ ចំនួន ៨៤៣បណ្ណ ដើម្បីឱ្យពួកគាត់ទទួលបានសេវាថែទាំសុខភាពនៅមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ...

    ប.ស.ស បានចុះចែកបណ្ណបើកបរជូនដល់ អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត ចំនួន ១០៣នាក់ ខណ្ឌដង្កោ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិរបបសន្តិសុខសង្គម បានចុះចែកបណ្ណបើកបរជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត ដែលបានប្រឡងជាប់ជាស្ថាពរ ប្រភេទឃ.២ ចំនួន ១០៣នាក់ នៅរោងចក្រ MOHA GARMENT CO., LTD  ស្ថិតនៅក្នងតំបន់សួនវឌ្ឍនៈ២ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ពិធីនេះប្រព្រឹត្តទៅ ...

    បេឡាជាតិរបបសន្តិសុខសង្គម ចែកបណ្ណសមាជិករបស់ខ្លួន ចំនួន ៨៥២បណ្ណ ដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តជន នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

    ភ្នំពេញ៖  បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីចែកណ្ណសមាជិក ប.ស.ស ចំនួន ៨៥២បណ្ណ ជូនដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងនិវត្តជន នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីឱ្យពួកគាត់ទទួលបានសេវាថែទាំសុខភាពនៅមូលដ្ឋានសុខាភិបាលដែលចុះកិច្ច ព្រមព្រៀងជាមួយ ប.ស.ស ...

    បេឡាជាតិរបបសន្តិសុខសង្គម ចែកបណ្ណសមាជិក ប.ស.ស ចំនួនជាង ៦ពាន់បណ្ណ សម្រាប់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    រាជធានីភ្នំពេញ៖  បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ៥៩ អនក្រ.បក និងចែកបណ្ណសមាជិក ប.ស.ស ជូនដល់ មន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលប្រព្រឹត្តទៅ ...

    ពិធីចែកបណ្ណបើកបរជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត នៅ ខេត្តព្រះសីហនុ

    ព្រះសីហនុ៖ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត នៃ បេឡាជាតិរបបសន្តិសុខសង្គម បានសហការជាមួយវិទ្យាស្ថានពហុកបច្ចេកទេស កម្ពុជា-ចិន ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសុក្រ ២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨  បានរៀបចំពិធីចែកបណ្ណបើកបរជូនដល់អ្នកបើកបរយានយន្ដដឹកកម្មករនិយោជិតចំនួន ៦៧នាក់ ដែលបានប្រឡងជាប់ជាស្ថាពរកាលពីថ្ងៃទី ...

    ក្រុមការងារ ស.ផ.ក បានចុះចែកបណ្ណបើកបរជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត នៅរោងចក្រ ANFUL GARMENT (CAMBODIA) CO., LTD ខេត្តកំពង់ស្ពឺ

    កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សហការជាមួយរដ្ឋបាលរោងចក្រ  ANFUL  GARMENT (CAMBODIA) CO., LTD នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរៀបចំពិធីចែកបណ្ណបើកបរ ...

    ប.ស.ស ប្រជុំផ្សព្វផ្សាយគោលនយោបាយរបបសន្តិសុខសង្គម ដល់កម្មករ កម្មការិនី ដែលបម្រើការងារ នៅរោងចក្រ SKY NICE II INTERNATIONAL CO., LTD

    កំពង់ចាម៖ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមអធិបតីភាព លោក ម៉េង ហុង នាយករង ប.ស.ស បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ...

    ក្រុមការងារការិយាល័យស្តារនីតិសម្បទា បានចុះផ្តល់ឈើច្រត់ ស៊ុមរៀនដើរ បង្រៀនពីរបៀបប្រើប្រាស់ និងពិនិត្យស្ថានភាពរស់នៅរបស់កម្មករនិយោជិតជាសមាជិក ប.ស.ស

    កំពង់ធំ៖ ក្រុមការងារការិយាល័យស្តារនីតិសម្បទា នៃបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) នៅថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ បានចុះផ្តល់ឈើច្រត់ ស៊ុមរៀនដើរ បង្រៀនពីរបៀបប្រើប្រាស់ ពិនិត្យស្ថានភាពរស់នៅ និងជួបប្រជុំជាមួយមន្រ្តីទទួលបន្ទុកផ្នែកស្តារនីតិសម្បទាខេត្តកំពង់ធំ។ ...

    ព័ត៌មានសំខាន់ៗ

    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា

    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់

    ប.ស.ស Facebook Page