Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ព្រឹត្តិការណ៍ថ្មីៗ

    តំណាង ប.ស.ស. កម្ពុជាចំនួន ២រូប បានទៅចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពី "អភិបាលកិច្ចល្អលើការវិនិយោគប្រកបដោយចីរភាព និងនិរន្តរភាពការអភិវឌ្ឍន៍សង្គម និងបរិស្ថាន" នៅប្រទេសឥណ្ឌូនេស៊ី

    ឥណ្ឌូនេស៊ី ៖ មន្រ្តីជំនាញ ២រូប នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា ក្រោមការចាត់តាំងពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជានាយកបេឡា…

    អានបន្ត

    តំណាង ប.ស.ស. កម្ពុជាចំនួន ១៣ រូប បានទៅបំពេញទស្សនៈកិច្ចសិក្សាមួយ ស្តីពី " ប្រព័ន្ធធានារ៉ាប់រងសុខភាពសង្គម " នៅហ្វីលីពីន

    ហ្វីលីពីន៖ ក្រោមការចាត់តាំងពីសំណាក់ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា នាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ត្រី នៃបេឡាជាតិសន្តិសុខសង្គម  (ប.ស.ស.) ចំនួន ១…

    អានបន្ត

    ប.ស.ស. បន្តរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការគ្រោងដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននៅពេលឆាប់ៗខាងមុខនេះ ខណៈពេលច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មីត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ

    ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះឡើង គឺដើម្បីការពារ ហិរញ្ញវត្ថុពលរដ្ឋពេលចាស់ជរា តាមរយៈការផ្តល់ប្រាក់ចំណូលសមរម្យចំពោះ ប្រជាជនដែលបានចូលរួមក្នុង…

    អានបន្ត

    ប.ស.ស. គ្រោងនឹងដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននៅពេលឆាប់ៗខាងមុខនេះ

    ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបប សន្តិសុខសង្គម   នាព្រឹកថ្ងៃសុក្រ ៤រោច ខែកត្តិក ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា …

    អានបន្ត

    មន្ត្រីជំនាញ ៤រូប នៃ ប.ស.ស. កម្ពុជា ចូលរួមវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ ស្តីពី ការវិភាគហានិភ័យហិរញ្ញវត្ថុផ្នែកមូលនិធិធានារ៉ាប់រងសុខភាពសង្គម នៅទីក្រុងហាណូយ ប្រទេសវៀតណាម

    វៀតណាម៖ មន្ត្រីជំនាញ ៤រូប នៃ ប.ស.ស. កម្ពុជា ត្រូវបានចាត់តាំងពីសំណាក់ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស. ឱ្យទៅចូលរួមវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ស្…

    អានបន្ត

    មន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ប្រមាណជា ១៨០ នាក់ នៅខេត្តសៀមរាប ទទួលបានការផ្សព្វផ្សាយ ស្តីពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ពី ប.ស.ស

    សៀមរាប៖ បន្ទាប់ពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រគល់ ប័ណ្ណសមាជិករបស់ខ្លួន សរុបប្រមាណជាង ៣០ម៉ឺនប័ណ្ណ ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៅតាមក្រសួង ស្ថាប័ន នាពេលកន្លងមក ហើយនៅព្រឹកថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៩ នេះ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សហការជាមួយសាលាខេត្តសៀមរាប ...

    ប.ស.ស បានចុះប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ដល់និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន នៅសាលាប្រជុំខេត្តបន្ទាយមានជ័យ

    បន្ទាយមានជ័យ៖ ថ្ងៃចន្ទ ៨រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយសាលាខេត្ត បន្ទាយមានជ័យ រៀបចំប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ដល់មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន ...

    នៅព្រឹកថ្ងៃនេះ ក្រសួង ស្ថាប័ន ចំនួន ២ទៀតហើយ ត្រូវបាន ប.ស.ស ប្រគល់ប័ណ្ណសមាជិក ប.ស.ស របស់ខ្លួន ដើម្បីទៅទទួលសេវាថែទាំសុខភាព នៅតាមមូលដ្ឋានសុខាភិបាលដោយឥតបង់ថ្លៃ

    រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍ពីតំណាងថ្នាក់ដឹកនាំ ប.ស.ស បានឱ្យដឹងថា បច្ចុប្បន្នបេឡាជាតិរបបសន្តិសុខ សង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះប្រគល់ប័ណ្ណសមាជិក ប.ស.ស របស់ខ្លួនជូនដល់ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា បានចំនួន ២៩ ក្រសួង/ស្ថាប័នហើយហើយនៅព្រឹកថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នេះ ...

    ប.ស.ស បើកកិច្ចប្រជុំពិភាក្សាលើការផ្តល់សេវា និងការទូទាត់ថ្លៃសេវា ជាមួយមន្ទីរពេទ្យឯកជន ដែលជាដៃគូជាមួយ ប.ស.ស ដើម្បីពន្លឿនការផ្តល់សេវាជូនសមាជិក ប.ស.ស ឱ្យកាន់តែប្រសើរឡើង

    ភ្នំពេញ៖  ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  នៅក្នុងកិច្ចប្រជុំពិភាក្សាលើការផ្តល់សេវា និងការទូទាត់ថ្លៃសេវា ជាមួយមន្ទីរពេទ្យដែលជាដៃគូជាមួយ ប.ស.ស បានថ្លែងថា ៖

    កិច្ចប្រជុំពិភាក្សានាថ្ងៃនេះ ...

    កិច្ចប្រជុំពិគ្រោះយោបល់ជាមួយមូលដ្ឋានសុខាភិបាលកម្រិតថ្នាក់ជាតិស្តីពីការកំណត់តម្លៃឱសថក្រៅពីបញ្ជីឱសថសារវន្ត សម្រាប់ការព្យាបាលជំងឺលើសឈាម សម្ពាធឈាម និងជំងឺទឹកនោមផ្អែម ជូនដល់សមាជិក ប.ស.ស

    រាជធានីភ្នំពេញ៖ ឯកឧត្តម ស៊ុំ សោភ័ណ នាយករងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយនឹងតំណាងថ្នាក់ដឹកនាំមូលដ្ឋានសុខាភិបាលកម្រិត ថ្នាក់ជាតិចំនួន៣ នៅក្នុងរាជធានីភ្នំពេញ។

    កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ខាងលើនេះ បានធ្វើឡើង ...

    ថ្ងៃនេះ ប.ស.ស បន្តផ្តល់ប័ណ្ណសមាជិករបស់ខ្លួនចំនួន ១ ១១១ ប័ណ្ណ ជូនដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៅក្រសួងទេសចរណ៍

    រាជធានីភ្នំពេញ៖ ឯកឧត្តម ម៉េង ហុង នាយករង ប.ស.ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប.ស.សបានបញ្ជាក់ថា៖ កន្លងមក ប.ស.ស បានធ្វើកិច្ចសហការតាមបណ្ដាក្រសួងមួយចំនួន រួចមកហើយ ក្នុងការផ្តល់ប័ណ្ណសមាជិក ប.ស.ស ទៅដល់មន្ត្រីរាជការ និង មន្ត្រីជាប់កិច្ចសន្យា ...

    ថ្ងៃនេះ ប.ស.ស បន្តផ្តល់ប័ណ្ណសមាជិករបស់ខ្លួនចំនួន ៤០៨ ប័ណ្ណ ជូនដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៅអង្គភាពប្រឆាំងអំពើពុករលួយ

    រាជធានីភ្នំពេញ៖  ឯកឧត្តម ម៉េង ហុង នាយករង ប.ស.ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយក ប.ស.សបានបញ្ជាក់ថា៖

    កន្លងមក ប.ស.ស បានធ្វើកិច្ចសហការតាមបណ្ដាក្រសួងមួយចំនួនរួចមកហើយ ក្នុងការផ្តល់ប័ណ្ណសមាជិក ប.ស.ស ទៅដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា  ...

    ប.ស.ស បានប្រគល់ប័ណ្ណសមាជិករបស់ខ្លួន ចំនួន ១៣៩៩ ប័ណ្ណ ទៀតហើយ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៅក្រសួងធនធានទឹក និងឧតុនិយម បន្ទាប់ពីបានផ្តល់ប័ណ្ណសមាជិករបស់ខ្លួនជូនដល់ក្រសួង ស្ថាប័ន ចំនួន ២២ កន្លងមក

    ភ្នំពេញ៖  ឯកឧត្តម ស៊ុំ សោភ័ណ នាយករងនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស នៅក្នុងពិធីប្រគល់-ទទួលប័ណ្ណសមាជិក ប.ស.ស និងផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គមជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង មន្ត្រីជាប់កិច្ចសន្យាក្រសួងធនធានទឹក និងឧតុនិយម ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នៅក្នុងទីស្តីការក្រសួងធនធានទឹក និងឧតុនិយមផ្ទាល់ បានថ្លែងថា៖

    មកដល់ថ្ងៃនេះ ប.ស.ស ...

    គិតមកទាល់ពេលនេះ ប.ស.ស បានប្រគល់ប័ណ្ណសមាជិក ប.ស.ស ជូនដល់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ដែលជាសមាជិករបស់ខ្លួនបានចំនួនជាង ១៥ ម៉ឺននាក់ហើយ ក្នុងចំណោមសមាជិក ប.ស.ស ជាមន្រ្តីសាធារណៈ សរុបជាង ៣០ម៉ឺននាក់

    រាជធានីភ្នំពេញ៖  ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានថ្លែងថា គិតមកទាល់ពេលនេះ ប.ស.ស បានប្រគល់ប័ណ្ណសមាជិក ប.ស.ស ជូនដល់មន្រ្តីសាធារណៈ  អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ដែលជាសមាជិករបស់ខ្លួនបានចំនួនជាង ១៥ ម៉ឺននាក់ហើយ ក្នុងចំណោមសមាជិក ប.ស.ស ជាមន្រ្តីសាធារណៈ សរុបជាង ៣០ម៉ឺននាក់ ។

    ឯកឧត្តមប្រតិភូ បានថ្លែងបញ្ជាក់ថា បច្ចុប្បន្ន ...

    ឆ្នាំ២០១៨ ដែលទើបកន្លងផុតទៅថ្មីៗនេះ មានកម្មករនិយោជិតជាស្ត្រីសម្រាលកូនចំនួន ៦៥ ០៥៤ នាក់ បានទទួលប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលតាមរយៈបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)

    ភ្នំពេញ៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម បានថ្លែងបញ្ជាក់ថា៖   នេះជាការផ្តល់ជូនកាដូពិសេសក្នុងការឆ្លើយតបទៅនឹងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត ជាស្ត្រីសម្រាលកូន ដែលកើតចេញពីគោលនយោបាយជាតិគាំពារសង្គម ក្នុងការលើកកម្ពស់សេវាគាំពារសង្គម ...

    1 4 5 6 7 8 22

    តំណរភ្ជាប់ទៅកាន់កម្មវិធី

    ព័ត៌មានសំខាន់ៗ

    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា

    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់

    ប.ស.ស Facebook Page