Mail |
 • ភាសាខ្មែរ
 • English
 • ខ្លឹមសារ និង​លក្ខខណ្ឌ

  គោលការណ៍និងលក្ខខណ្ឌក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទ NSSF Mobile
  អរគុណសម្រាប់ការចុះឈ្មោះប្រើប្រាស់កម្មវិធី NSSF Mobile។

  ការចូលប្រើប្រាស់កម្មវិធីទូរស័ព្ទ ​NSSF Mobile របស់លោកអ្នកចាត់ទុកថា  លោកអ្នកយល់ព្រមលើគ្រប់លក្ខខណ្ឌទាំងអស់ស្របទៅតាមផ្លូវច្បាប់។

  សូមលោកអ្នកអាននិងស្វែងយល់ពី គោលការណ៍និងលក្ខខណ្ឌអោយបានច្បាស់លាស់ ដើម្បីប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់យើង។ បើសិនលោកអ្នកមិនយល់ស្រប់នឹងលក្ខខណ្ឌប្រើប្រាស់ទាំងនេះ និងមិនចង់គោរពតាមលក្ខខណ្ឌនេះទេ លោកអ្នកមិនអាចប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់យើងបានទេ។

  អត្ថន័យនៃពាក្យនៅក្នុងគោលការណ៍ និងលក្ខខណ្ឌ
  NSSF Mobile” ជាកម្មវិធីទូរស័ព្ទបង្កើតឡើងដើម្បីផ្តល់ព័ត៌មានផ្ទាល់ខ្លួនទៅដល់សមាជិកប.ស.ស និងស្វែងរកព័ត៌មាន

  និងទីតាំងមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស។

  លេខអត្តសញ្ញាណ ប.ស.ស” មានន័យថាជាលេខសម្គាល់ខ្លួនសមាជិក ប.ស.ស ដែលមាន ១៥ ខ្ទង់។

  លេខសម្ងាត់” មានន័យថាជាលេខសម្ងាត់ដែលសមាជិក ប.ស.ស កំណត់ ដើម្បីចូលប្រើកម្មវិធី NSSF Mobile

  ..” មានន័យថា បេឡាជាតិរបបសន្តិសុខសង្គម

  ១ ការចូលប្រើប្រាស់កម្មវិធី
  ដើម្បីប្រើប្រាស់កម្មវិធី NSSF Mobile ដំបូងលោកអ្នកត្រូវចុះឈ្មោះក្នុងកម្មវិធីដោយប្រើនូវលេខអត្តសញ្ញាណ .ស.ស

  ដែលមាននៅលើប័ណ្ឌសម្គាល់ .. ព្រមទាំងលេខទូរស័ព្ទរបស់អ្នកដើម្បីធ្វើការផ្ទៀងផ្ទាត់។

  តាមរយៈការចុះឈ្មោះនេះ លោកអ្នកអះអាង និងធានាថា ៖

  (១) ​ លោកអ្នកចុះឈ្មោះដោយប្រើប្រាស់លេខអត្តសញ្ញាណ ប.ស.ស របស់ខ្លួនពិតប្រាកដមែន

  (២) ព័ត៌មានដែលលោកអ្នកបានផ្តល់នៅពេលដែលចុះឈ្មោះពិតជាត្រឹមត្រូវប្រាកដមែន ប​.ស.ស មានសិទ្ធបដិសេធការចុះឈ្មោះរបស់លោកអ្នក បើសិនព័ត៌មានដែលផ្តល់អោយមិនគ្រប់គ្រាន់ ឬ ខុស ឬ មិនពិតប្រាកដ។

  លោកអ្នកទទួលស្គាល់និងយល់ព្រមថាលោកអ្នកជាអ្នកទទួលខុសត្រូវទាំងស្រុងក្នុងការរក្សាទុកគណនីប្រើប្រាស់កម្មវិធីរបស់អ្នកអោយមានសុវត្ថិភាព។ លោកអ្នកយល់ព្រមលើគ្រប់គោលការណ៍និងលក្ខខណ្ឌទាំងអស់ដែលមាន ហើយគោលការណ៍និងលក្ខខណ្ឌនេះអាចនឹងមានការផ្លាស់ប្តូរ។

  ពាណិជ្ជសញ្ញា
  ពាណិជ្ជសញ្ញា និង ស្លាកសញ្ញាទាំងឡាយដែលបង្ហាញនៅក្នុងកម្មវិធី NSSF Mobile គឺជាកម្មសិទ្ធរបស់ ប.ស.ស។ លើកលែងតែមានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពី ប.ស.ស គ្មានអាជ្ញាប័ណ្ណឬសិទ្ធិណាត្រូវបានផ្តល់ជូនដល់ភាគីណាមួយដើម្បីប្រើប្រាស់ទាញយក បង្កើត ចម្លងឬកែប្រែពាណិជ្ជសញ្ញា ឬ ស្លាកសញ្ញាពីកម្មវិធីឡើយ។

   

   

  ៣ លេខសម្ងាត់និង សុវត្ថិភាព

  លោកអ្នកមានទំនួលខុសត្រូវក្នុងការរក្សាទុកនូវលេខសម្ងាត់របស់លោកអ្នកអោយមានសុវត្ថិភាព ។ ប.ស.សនឹង មិនទទួលខុសត្រូវចំពោះការបាត់បង់ឬ ខូចខាត់ណាមួយដែលអាចកើតឡើងពេលមានគេប្រើលេខសម្ងាត់របស់អ្នកដោយគ្មានការអនុញ្ញាត ឬការវាយលេខសម្ងាត់មិនត្រឹមត្រូវ។

  លោកអ្នកយល់ព្រមថានឹងមិនប្រាប់លេខ សម្ងាត់របស់លោកអ្នកទៅ ភាគីណាម្នាក់ឡើយ។ លោកអ្នកត្រូវជូនដំណឹង មកកាន់យើងភ្លាមបើសិនជាលោកអ្នកសម្គាល់ឃើញថាមានភាពមិនប្រក្រតីណាមួយ ឬយល់ថាមានអ្នកចូលប្រើប្រាស់គណនី លោកអ្នកដោយគ្មានការអនុញ្ញាត។

  ៤ ថ្លៃប្រើប្រាស់កម្មវិធី
  ការចូលប្រើប្រាស់កម្មវិធី NSSF Mobile ពុំមានគិតកម្រៃឡើយ។ រាល់ព័ត៌មានទាំងឡាយដែលមាននៅក្នុងកម្មវិធីទូរស័ព្ទនេះ ត្រូវបានផ្តល់ជូនអ្នកសមាជិក ប.ស.ស ដោយឥតគិតថ្លៃ។

  ៥ ការបញ្ឈប់ការចូលប្រើប្រាស់

  បសស សូមរក្សាសិទ្ធក្នុងការបញ្ឈប់ការចូលប្រើប្រាស់របស់លោកអ្នកមកកាន់កម្មវិធីទូរស័ព្ទ NSSF Mobile នៅពេលណាក៏បាន ដោយគ្មានការជូនដំណឹងជាមុន ទោះក្នុងហេតុផលណាក៏ដោយ រួមបញ្ចូលទាំងពេលដែលលោកអ្នករំលោភបំពានលក្ខខណ្ឌទាំងនេះ។

  គ្រប់បទប្បញ្ញត្តិទាំងអស់នៃគោលការណ៍និងលក្ខខណ្ឌនេះមានប្រសិទ្ធភាពនិងមានការព្រមព្រៀងពីលោកអ្នកចាប់តាំងពីពេលដែលលោកអ្នកចុះឈ្មោះប្រើប្រាស់កម្មវិធីទូរស័ព្ទ NSSF Mobile រហូតដល់ពេលដែលកម្មវិធី NSSF Mobile ត្រូវបានបញ្ឈប់អោយប្រើប្រាស់។

  ៦ ការហាមឃាត់
  អ្នកត្រូវបានហាមឃាត់មិនអោយប្រើប្រាស់កម្មវិធីទូរស័ព្ទ NSSF Mobile ក្នុងការប្រព្រឹត្តិអំពើណាដែលលើ្មសនឹងច្បាប់ ឬសកម្មភាពណាមួយដែល ប.ស.ស យល់ឃើញថាផ្ទុយពី គោលបំណងរបស់កម្មវិធី NSSF Mobile។ លោកអ្នកអាចប្រើប្រាស់គណនីដែលបានបង្កើតឡើងតែប៉ុណ្ណោះ ការប្រើប្រាស់គណនីរបស់អ្នកដទៃនៅ លើកម្មវិធីត្រូវបានហាមឃាត់។
  តាមរយៈការប្រើប្រាស់កម្មវិធី លោកអ្នកធានា អះអាង និងយល់ព្រមថាលោកអ្នកនឹងមិន៖

  (១) ប្រើប្រាស់ បង្កើតឡើងវិញ ចែកចាយ ឬផ្សព្វផ្សាយព័ត៌មានទាំងឡាយដែលមាននៅលើកម្មវិធី NSSF Mobile ក្នុងគោលបំណងទទួលបានផលប្រយោជន៍ពាណិជ្ជកម្មឡើយ។

  (២) ​ ប្រើប្រាស់កម្មវិធី NSSF Mobile ក្នុងគោលបំណងណាដែលលើ្មសនឹងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ជាដាច់ខាត់។

   ៧ ការយល់ព្រមរបស់អ្នកដោយអោយកម្មវិធីប្រើប្រាស់មុខងារក្នុងទូរស័ព្ទដៃ

  ការប្រើប្រាស់កម្មវិធីទូរស័ព្ទ NSSF Mobile អាចតម្រូវអោយលោកអ្នក:

  • ប្រើប្រាស់ទូរស័ព្ទដែលមានប្រព័ន្ធអ៊ីនធឺណិត។
  • កំពុងប្រើប្រព័ន្ធប្រតិបត្តិការទូរស័ព្ទដែលអាចតម្លើងកម្មវិធី NSSF Mobile បាន។
  • អនុញ្ញាតអោយកម្មវិធីទូរស័ព្ទ NSSF Mobile របស់យើងប្រើប្រាស់មុខងារទូរស័ព្ទដៃរបស់លោកអ្នកដែលអាចមានដូចជា កាម៉េរា ការជូនដំណឹងពីកម្មវិធី(Notification) ទាញយកនូវទីតាំងទូរស័ព្ទដៃរបស់លោកអ្នក (GPS Location) ឬ ប្រមូលទិន្នន័យនៅពេលប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់យើង។

  មុខងារខ្លះរបស់កម្មវិធីអាចនឹងមិនដំណើរការ ក្នុងករណីលោកអ្នកមិនគោរពតាមតម្រូវការដែលបានរៀបរាប់ខាងលើ។

  ៨ ដែនកំណត់នៃការទទួលខុសត្រូវ

  ព័ត៌មាននិង សេវាកម្មដែលមាននៅក្នុងកម្មវិធីទូរស័ព្ទ NSSF Mobile អាចមានភាពមិនត្រឹមត្រូវ ឬ កំហុសឆ្គង និង ភាពមិនប្រក្រតី។

  តាមការអនុញ្ញាតដោយច្បាប់ពាក់ព័ន្ធក្នុងកម្រិតអប្បបរិមា ប.ស.ស នឹងមិនទទួលខុសត្រូវទៅលើការបាត់បង់ ឬ​ ខូចខាតអ្វីមួយដែលអាចកើតឡើងពីការប្រើប្រាស់កម្មវិធីទូរស័ព្ទ ឬនៅពេលមិនអាចប្រើប្រាស់កម្មវិធីទូរស័ព្ទ​ NSSF Mobile បាន។

  ៩ ការកែប្រែគោលការណ៍និងលក្ខខណ្ឌប្រើប្រាស់

  ប.ស.ស​ សូមរក្សាសិទ្ធក្នុងការកែប្រែ គោលការណ៍និងលក្ខខណ្ឌទាំងនេះនៅពេលណាក៏បាន។ លោកអ្នកគួរត្រលប់មកវិញដើម្បីអាននិងស្វែងយល់ពីគោលការណ៍និងលក្ខខណ្ឌដែលអាចប្រែប្រួល ជារឿយៗ។

  តាមរយៈការបន្តប្រើប្រាស់កម្មវិធីឬសេវាកម្មក្រោយពេលដែលគោលការណ៍និងលក្ខខណ្ឌថ្មីត្រូវបានដាក់អោយអនុវត្តតាម យើងចាត់ទុកលោកអ្នកយល់ព្រមលើលក្ខខណ្ឌថ្មី ព្រមទាំងគោរពតាម។ បើសិនជាលោកអ្នកមិនយល់ព្រមនឹងលក្ខខណ្ឌថ្មី និងគ្មានបំណងគោរពតាមនោះទេ  លោកអ្នកអាច បញ្ឈប់ការប្រើប្រាស់កម្មវិធីយើងបាន។

  ១០ ការរក្សាការសម្ងាត់

  រាល់ព័ត៌មានដែលលោកអ្នកបានផ្តល់នៅពេលដែលចុះឈ្មោះប្រើប្រាស់កម្មវិធីទូរស័ព្ទ NSSF Mobile នឹងត្រូវរក្សាទុកនិង ការពារដោយ ប.ស.ស ។ ប.ស.ស នឹងមិនធ្វើការកែប្រែ ឬចែកចាយព័ត៌មានសម្ងាត់នេះទៅភាគីណាឡើយ លើកលែងតែ      ប.ស.ស​ ចំាបាច់ត្រូវធ្វើតាមច្បាប់ឬបទបញ្ញត្តិណាមួយ ឬនៅពេលដែល ប.ស.ស ត្រូវការពារសិទ្ធឬសម្បតិ្តរបស់ខ្លួន។

  មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

  ព័ត៌មានសំខាន់ៗ
  ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
  • ២១,៤៣០ សហគ្រាស
  • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
  • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
  ទំព័របណ្ដាញសង្គម ប.ស.ស.