អនុលោមតាម ច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ១៦ អនក្រ.បក ចុះទី០២ ខែមីនា ឆ្នាំ២០០៧ ស្តីពីការបង្កើត ប.ស.ស. ទទ្ទឹមនឹងនេះ ការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ ដែលជាជំហានទី១ ត្រូវបានដាក់ឱ្យអនុវត្តតាំងពីខែវិច្ឆិកា ឆ្នាំ ២០០៨ រហូតមកដល់បច្ចុប្បន្ននេះ បាននិងកំពុងចូលរួមចំណែកលើកកម្ពស់សុវត្ថិភាព និងសុខភាពនៅកន្លែងការងារ។