Mail |
  • ភាសាខ្មែរ
  • English
  • ផ្នែកថែទាំសុខភាព

    ១. គោលការណ៍ទូទៅ
    របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ជាការអនុវត្តជំហានទី២ ដែលត្រូវបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ ដោយអនុលោមតាមអនុក្រឹត្យលេខ ០១ អនក្រ.បក ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ ស្តីពីការបង្កើតរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។ នៅក្នុងដំណាក់កាលដំបូង (១១ខែ) ការអនុវត្តនេះធ្វើឡើងចំពោះតែសហគ្រាស គ្រឹះស្ថាន នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ ដែលមានរោងចក្រសហគ្រាសប្រមូលផ្តុំច្រើន ដើម្បីធ្វើជាមូលដ្ឋានធ្វើការសិក្សាការតាមដាន វាយតម្លៃ និងកែលម្អយន្តការនៃការអនុវត្ត មុននឹងពង្រីកវិសាលភាពអនុវត្តនៅទូទាំងប្រទេស។ រហូតដល់ខែមីនា ឆ្នាំ២០១៧ ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ត្រូវបានពង្រីកវិសាលភាពទូទាំងប្រទេស។ ដោយមើលឃើញពីលទ្ធផលនៃការអនុវត្តចំពោះបុគ្គលដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារទទួលបានលទ្ធផលល្អប្រសើរ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានសម្រេចពង្រីកវិសាលភាពនៃការអនុវត្តរបប សន្តិសុខសង្គមផ្នែកថែទាំសុខភាពនេះ ដល់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន។ ដោយទទួលបានជោគជ័យគួរជាទីមោទកនាពេលកន្លងមក ទើបរាជរដ្ឋាភិបាលដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព គឺជាយន្តការពីរដែលត្រូវមានសង្គតិភាពនឹងគ្នាព្រោះការគាំពារផ្នែកជំងឺ ឬគ្រោះថ្នាក់ដែលបណ្ដាលមកពីការងារមិនគ្រប់គ្រាន់នោះទេ តម្រូវឲ្យមានការគាំពារចំពោះជំងឺ ឬគ្រោះថ្នាក់ទូទៅដែលមិនមានពាក់ព័ន្ធនឹងការងារផងដែរ។  
    ២. តាវកាលិក
    ក. សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ
    សមាជិក ប.ស.ស. មានសិទ្ធិទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រដូចខាងក្រោម៖
    ១. ការផ្ដល់សេវាព្យាបាលដោយសម្រាកក្នុងមូលដ្ឋានសុខាភិបាលដែលរួមមាន៖
    -សេវាព្យាបាល និងថែទាំតាមបច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្ត្រ
    – សេវាធ្វើរោគវិនិច្ឆ័យ សេវាមន្ទីរពិសោធន៍ និងសេវាពិនិត្យវេជ្ជសាស្ត្រផ្សេងៗទៀត
    – ឧបករណ៍ផ្នែកសល្យសាស្ត្រ និងសម្ភារបរិក្ខារផ្នែកវេជ្ជសាស្ត្រផ្សេងៗតាមតម្រូវការចាំបាច់សម្រាប់ការព្យាបាល
    – ឱសថតាមវេជ្ជបញ្ជា
    – បន្ទប់សម្រាកព្យាបាល។
    ២. ការផ្ដល់សេវាពិគ្រោះជំងឺក្រៅដែលរួមមាន៖
    – សេវាព្យាបាល និងថែទាំតាមបច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្ត្រ
    – សេវាធ្វើរោគវិនិច្ឆ័យ សេវាមន្ទីរពិសោធន៍ និងសេវាពិនិត្យវេជ្ជសាស្ត្រផ្សេងៗទៀត
    – ឧបករណ៍ផ្នែកសល្យសាស្ត្រ និងសម្ភារបរិក្ខាផ្នែកវេជ្ជសាស្ត្រផ្សេងៗតាមតម្រូវការចាំបាច់សម្រាប់ការព្យាបាល
    – ឱសថតាមវេជ្ជបញ្ជា។
    ៣. ការផ្ដល់សេវាសម្រាលកូន សេវាព្យាបាលថែទាំមុននិងក្រោយសម្រាល។
    ៤. ការផ្ដល់សេវាព្យាបាលដោយស្អំ ដោយចលនា ឬសេវាស្តារនីតិសម្បទាផ្នែក     វេជ្ជសាស្ត្រដទៃទៀត។
    ៥. ការផ្ដល់សេវាសង្គ្រោះបន្ទាន់។ ក្នុងករណីសង្រ្គោះបន្ទាន់ សាមីជនរងគ្រោះ អាចទៅព្យាបាលនៅមូលដ្នានសុខាភិបាលដែលស្ថិតនៅជិតបំផុត។ ប្រសិន បើមូលដ្ឋានសុខាភិបាលនោះមិនមានកិច្ចព្រមព្រៀងជាមួយ ប.ស.ស. សាមីជនឬអ្នកតំណាងត្រូវជូនដំណឹងបន្ទាន់មក ប.ស.ស.។
    ៦. ការផ្ដល់សេវាបង្ការសុខភាព។
    ៧. ការផ្ដល់សេវាបញ្ជូនអ្នកជំងឺឬជនរងគ្រោះ និងសេវាបញ្ជូនសព។
    • ការផ្ដល់សេវាបញ្ជូនអ្នកជំងឺឬជនរងគ្រោះត្រូវផ្ដល់ជូនតែក្នុងករណីសង្គ្រោះបន្ទាន់ និងដោយរថយន្តគិលានសង្គ្រោះរបស់មូលដ្ឋានសុខាភិបាលតែប៉ុណ្ណោះ។
    • ការផ្ដល់សេវាបញ្ជូនអ្នកជំងឺធ្ងន់ធ្ងរមិនអាចព្យាបាលជា ឬសេវាបញ្ជូនសពត្រូវផ្ដល់តាមតម្លៃរបស់មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.
    ៨. សេវាស្ដារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ។
    • ការផ្ដល់សេវាស្ដារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ សម្រាប់គាំទ្រដល់ការព្យាបាលនិងថែទាំវេជ្ជសាស្ត្រ ឬសម្រាប់ជួយសម្រួលដល់អ្នកជំងឺឬជនរងគ្រោះក្នុងកំលុងពេលសម្រាកព្យាបាល។ ចំពោះការប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រមានចែងក្នុងចំនុចទី១ ទី២  ទី៣ និងទី៤ ខាងលើ ត្រូវបានផ្ដល់តែនៅក្នុងមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ប៉ុណ្ណោះ។ ការប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដទៃផ្សេងទៀត មិនត្រូវបានផ្ដល់ជូនឡើយ វៀរលែងតែករណីសង្គ្រោះបន្ទាន់។ 
    ខ. ប្រាក់បំណាច់ប្រចាំថ្ងៃព្យាបាលជំងឺ
    សមាជិក ប.ស.ស. ជាបុគ្គលទាំងឡាយណាដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលធ្វើការតាមផ្លូវអាកាសនិងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ មានសិទ្ធិទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់រយៈពេលសម្រាកព្យាបាលជំងឺ លុះត្រាតែ៖
    – បានចុះបញ្ជីផ្នែកថែទាំសុខភាព
    – កំពុងបំពេញការងារនៅក្នុងសហគ្រាស គ្រឹះស្ថានដែលបានចុះបញ្ជីនៅ     ប.ស.ស.
    – បានបង់ភាគទាន២(ពីរ)ខែជាប់គ្នា ឬ៦(ប្រាំមួយ)ខែ ក្នុងរយៈពេល១២(ដប់ពីរ)ខែចុងក្រោយគិតមកទល់ខែដែលមានជំងឺ ឬគ្រោះថ្នាក់ក្រៅពីហានិភ័យការងារ
    – បានអាក់ខានការងារចាប់ពី៨ថ្ងៃឡើង ដោយសារការសម្រាកព្យាបាលថែទាំជំងឺ ឬរបួសតាមវេជ្ជបញ្ជានៅក្នុងមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.។ 
    ប្រាក់បំណាច់ប្រចាំថ្ងៃត្រូវផ្ដល់ដោយគិតពីថ្ងៃផ្អាកការងារដំបូង ដោយការចូលសម្រាកព្យាបាលជំងឺនៅតាមមូលដ្ឋានសុខាភិបាល។ ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់រយៈពេលសម្រាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលត្រូវកំណត់ស្មើនឹង៧០% នៃប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃដែលបានបង់ភាគទានសម្រាប់រយៈពេលជាក់ស្ដែង មិនលើស៦ខែមុនខែដែល មានបញ្ហាសុខភាព។
    ប្រាក់បំណាច់នេះត្រូវផ្ដល់ជូនតាមរូបមន្តដូចខាងក្រោម៖
    ប.ប.ព  = ៧០% × ប.ឈ.ម. × ច.ព
    ប.ប.ព ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់រយៈពេលសម្រាកព្យាបាលជំងឺ
    ប.ឈ.ម. ប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃដែលបានបង់ភាគទានរបស់សាមីជន
    ច.ព ចំនួនថ្ងៃឈប់សម្រាកព្យាបាល
    គ. ប្រាក់បំណាច់មាតុភាព
    សមាជិក ប.ស.ស. លើកលែងបុគ្គលនៃវិស័យសាធារណៈ  ដែលមានគភ៌ចាប់ពី២៦(ម្ភៃប្រាំមួយ)សប្ដាហ៍ឡើងទៅមានសិទ្ធិទទួលបានប្រាក់បំណាច់មាតុភាព លុះត្រាតែ៖
    – បានចុះបញ្ជីផ្នែកថែទាំសុខភាព
    – បានបង់ភាគទានយ៉ាងតិច ៩(ប្រាំបួន)ខែក្នុងរយៈពេល១២(ដប់ពីរ)ខែចុងក្រោយ គិតមកទល់កាលបរិច្ឆេទសម្រាលកូន
    – បានសម្រាលនៅតាមមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.។
    ករណីសមាជិក ប.ស.ស. ទៅសម្រាលកូននៅមូលដ្ឋានសុខាភិបាលដែលមិនបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. សាមីជនត្រូវទៅពិនិត្យសុខភាពក្រោយសម្រាលនៅមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. យ៉ាងយូរ៤៥ថ្ងៃគិតចាប់ពីថ្ងៃសម្រាល។ 
    ប្រាក់បំណាច់ប្រចាំថ្ងៃ៧០%(ចិតសិបភាគរយ) នៃប្រាក់ឈ្នួលមធ្យមជាប់ភាគទានប្រចាំថ្ងៃរបស់សាមីជនសម្រាប់រយៈពេល៩០(កៅសិប)ថ្ងៃនៃការឈប់សម្រាក មុខនិងក្រោយ សម្រាលកូន ។
    ប្រាក់បំណាច់មាតុភាព ត្រូវផ្ដល់ជូនតាមរូបមន្តដូចខាងក្រោម៖
    ប.ប.ម  = ៧០% × ប.ឈ.ម. × ៩០ថ្ងៃ
    ប.ប.ម ជាប្រាក់បំណាច់មាតុភាព
    ប.ឈ.ម. ប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃដែលបានបង់ភាគទានរបស់សាមីជន
    ឃ. វិភាជន៍បូជាសព
    សមាជិក ប.ស.ស. ជាបុគ្គលទាំងឡាយណាដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលធ្វើការតាមផ្លូវអាកាសនិងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ ដែលមានសុពលភាពប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ហើយទទួលមរណភាពដោយសារគ្រោះថ្នាក់ ឬជំងឺក្រៅពីហានិភ័យការងារមានសិទ្ធិទទួលបានប្រាក់វិភាជន៍បូជាសពចំនួន ២ ០០០ ០០០រៀល ពី ប.ស.ស.។ សិទ្ធិវន្ត ឬអ្នកចាត់ចែងបូជាសព ត្រូវជូនដំណឹងមក ប.ស.ស. រយៈពេលយ៉ាងយូរ ២(ពីរ)សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទនៃការទទួលមរណភាពរបស់សមាជិក  ប.ស.ស.។ 

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
  • សេចក្ដីជូនដំណឹងស្ដីពី ការបញ្ចប់កិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្ដល់សេវាសុខាភិបាល រវាង ប.ស.ស. និងមន្ទីរពេទ្យពហុព្យាបាល មិត្តភាពកម្ពុជា-ចិន ក្រុងបាវិត ក្នុងការផ្ដល់សេវាជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការលើកថ្ងៃបង់ភាគទាន និងការផ្ដល់របាយការណ៍កម្មករនិយោជិតមកកាន់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) សម្រាប់ខែឧសភា ឆ្នាំ២០២៦
  • សេចក្ដីជូនដំណឹងស្ដីពី ការបញ្ចប់កិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្ដល់សេវាសុខាភិបាលរវាង ប.ស.ស. និងមូលដ្ឋានសុខាភិបាលឯកជន ចំនួន២ ក្នុងការផ្ដល់សេវាជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការផាកពិន័យចំពោះសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលតម្រូវឱ្យបងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃត្រូវតែផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការ
  • សេចក្ដីជូនដំណឹង ស្ដីពី “ការរៀបចំធ្វើបច្ចុប្បន្នភាពបណ្ណ ប.ស.ស. ជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន”
  • សេចក្ដីណែនាំស្ដីពី ការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.­ស.ស. ក្នុងការផ្ដល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី លក្ខខណ្ឌ បែបបទ និងនិតីវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍(អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ) ក្នុងបេឡាជាតិសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី ការទូទាត់ពីរដងក្នុងមួយខែ ជូនមូលដ្ឋានសុខាភិបាល ដែលចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពី ការកំណត់កាលបរិច្ឆេទដាក់ពាក្យស្នើសុំចុះកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់និងការផ្ដល់សេវាសុខាភិបាលរវាងបេឡាជាតិសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាល
  • សេចក្ដីជូនដំណឹងស្ដីពី ធនាគារដៃគូដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពីការប្ដូរទីតាំងថ្មី នៃអគារទីស្នាក់ការកណ្ដាលបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្តីជូនដំណឹងស្តីពីការបញ្ជូនមន្រ្តីជាប់កិច្ចសន្យាមកចុះបញ្ជីចូលជា សមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការប្រើប្រាស់អត្រាប្ដូរប្រាក់ ផ្លូវការសម្រាប់ការ បង់ភាគទានរបបសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី បន្តការត្រួតពិនិត្យ ដោះស្រាយ ផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (មានឈីប) សម្រាប់កម្មករនិយោជិត និងសមាជិក ប.ស.ស.
  • ពាក្យស្នើសុំចុះកិច្ចព្រមព្រៀងផ្ដល់សេវាសុខាភិបាលឯកជនផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារជាមួយ ប.ស.ស.
  • គោលការណ៍ធ្វើបច្ចុប្បន្នភាពលក្ខណៈវិនិច្ឆ័យមួលដ្ឋានសុខាភិបាលឯកជន ដែលបានស្នើរសុំចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.
  • វិធានការចំពោះរូបវន្តបុគ្គល ឫនីតិបុគ្គល ដែលប្រព្រឹត្តការក្លែងបន្លំដើម្បីទទួលប្រយោជន៍ពី ប.ស.ស.
  • សេចក្ដីជូនដំណឹង ស្ដីពីគំរូត្រាមូល របស់បេឡាជាតិសន្តិសុខសង្គម និងគំរូហត្ថលេខាសង្ខេប របស់អគ្គនាយកបេឡាជាតិសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី ការអនុវត្តនូវបទបញ្ញត្តិ ជាធរមានចំពោះសហគ្រាស គ្រឹះស្ថានដែល យឺតយូរក្នុងការបង់ភាគទាន និងការផ្ដល់ របាយការណ៍ចំនួនកម្មករនិយោជិត (ទម្រង់ ២.០១) មកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពី លេខទូរសព្ទ និងឈ្មោះ មន្រ្តីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ករណី មានចម្ងល់ក្នុងការសុំផ្ដល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ
  • សេចក្ដីណែនាំស្ដីពី សិទ្ធិទទួលបានប្រាក់សម្រាក មាតុភាពចំពោះសមាជិក ប.ស.ស. ដែលបានសម្រាលកូននៅមូលដ្ឋានសុខាភិបាល មិនបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.
  •  

    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.