សេចក្តីសង្ខេប

បេឡា​ជាតិ​សន្តិសុខ​សង្គម (ប.ស.ស.) មាន​ភារ​កិច្ច​ផ្តល់​នូវ​សន្តិសុខ​សង្គម​ជា​មូល​ដ្ឋាន​ជូន​កម្មករ​និយោជិត​ទាំងអស់​ដែលធ្វើ​ការ​ក្នុង​វិស័យ​ឯក​ជន។ ប.ស.ស. ចុះ​បញ្ជិកា​សមាជិក ទទួល​ភាគ​ទាន​របស់​សមាជិក​នោះ គ្រប់​គ្រង​មូល​និធិ​នៃ​របប ដំណើរការ និង​ផ្តល់​តាវ​កា​លិក​ដល់​សមាជិក ឬ​អ្នក​នៅ​ក្នុង​បន្ទុក។

តើ​ការ​ធានា​រ៉ាប់រង​សង្គ​ម​ជា​អ្វី?

 • កាត​ព្វកិច្ច​តាម​ច្បាប់
 • កិច្ច​គាំ​ពារ​ដ៏​ទូ​លំ​ទូ​លាយ
 • ផ្តល់​សន្តិសុខ​រយៈ​ពេល​វែង​ជូន​កម្មករ​និយោ​ជិត និង​មនុស្ស​នៅ​ក្នុង​បន្ទុក​របស់​ពួកគេ។

ចក្ខុវិស័យ

ចក្ខុ​វិស័យ​របស់​ ប.ស.ស. គឺ​ដើម្បី​ក្លាយ​ជា​អង្គ​ភាព​នាំ​មុខ​គេ​ក្នុង​ការ​ផ្តល់​ឲ្យ​នូវ​សេវា​សន្តិសុខ​សង្គម។

បេសកកម្ម

បេស​កកម្ម​របស់ ប.ស.ស. គឺ​ដើ​ម្បី​បម្រើ​សេវា​កម្ម​ផ្នែក​ហានិភ័យ​ការងារ​ដល់​សមាជិក​ទាំងអស់​ដែល​បាន​ចុះ​បញ្ជិកា​ទាន់ពេល​វេលា​ដើម្បី​ជួយ​បន្ថូ​រ​​បន្ថយ​បន្ទុក​ក្នុង​សង្គម និង​ជួយ​លើក​កម្ពស់​ស្ថិរភាព​សង្គម។

គោលបំណង

 • រៀប​ចំ និង គ្រប់​គ្រង​របប​សន្តិសុខ​សង្គម​យោង​តាម​បទប្បញ្ញត្តិ នៃ​ច្បាប់​ដែល​បាន​បង្កើត​​សន្តិសុខ​សង្គម​នេះសម្រាប់​ជន​ទាំង ឡាយ​ដែល​ស្ថិត​នៅ​ក្រោម​បទប្បញ្ញត្តិនៃ ច្បាប់​ស្តី​ពី​ការងារ។
 • ធានា​ការ​ផ្តល់​តាវ​កាលិក​ដល់​សមាជិក ​ប.ស.ស. (ជន​ដែល​បាន​ធានា​រ៉ាប់រង) ក្នុង​គោល​បំណង​ផ្តល់​ឲ្យ​សមាជិក​នូវ​សន្តិសុខ​ប្រាក់​ចំណូល​ក្នុង​ករណី​ដែល​សមាជិក​រូប​នោះ មាន​យថាភាព​មួយ​ចំនួន​ដូចជា៖

ជរា​ភាព ទុព្វល​ភាព មរណ​ភាព ហា​និភ័យ​ការងារ និង​គ្រោះ​ថ្នាក់​មួយ​ចំនួន​ទៀត។

 • ប្រមូល​ភាគទាន​ពី​សមាជិក និង​និយោជក​ទាំង​អស់។
 • ជួយ​សម្រួល និង​រៀប​ចំ​បទ​ប្បញ្ញត្តិ​នៃ​សេវា​សង្គម និង​សុខភាព​ជូន​សមាជិក​ទាំង​អស់។
 • សហប្រតិបត្តិការ​ជាមួយ​អង្គការ​នានា​ដែល​ទាក់​ទង​ទៅ​នឹង៖
  • អប់រំ និង​ផ្សព្វផ្សាយ​យុទ្ធ​សាស្រ្ត​ក្នុង​ការ​ការពារ​ហានិភ័យ​ការងារ
  • និង ផ្សព្វផ្សាយ​វិធាន​ការ​ស្តី​ពី​សុខភាព និង​សុវត្ថិភាព​នៅ​កន្លែង​ធ្វើការ។
 • សហ​ប្រតិបត្តិការ​ជាមួយ​នឹង​អង្គការ​ពាក់ព័ន្ធ​ដើម្បី​សិក្សា និង​ស៊ើប​អង្កេត​ជម្ងឺ​វិជ្ជា​ជីវៈ។
 • គ្រប់​គ្រង​ការ​វិនិយោគ​នៃ​មូល​និធិ​សន្តិសុខ​សង្គម។

ការប្តេជ្ញាចិត្តរបស់យើង

 • ការ​ផ្តល់​ជូន​នូវ​សន្តិសុខ​សង្គម​ជាមូល​ដ្ឋាន​សម្រាប់​ប្រជាជន​ទាំងអស់​ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​កម្ពុជា។
 • បំលាស់​ប្តូរ​នៃ​ការ​សន្សំ​សំចៃ​ក្នុង​ស្រុក​សម្រាប់​អភិវឌ្ឍ​ជាតិ។
 • លើក​កម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​អំពីសារៈ​ប្រយោជន៍​នៃ​សន្តិសុខ​សង្គម។
 • លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​ជា​សមូហ​ភាព។

តម្លៃស្នូល

 • សុច្ចរិត​ភាព
 • តម្លា​ភាព
 • ប្រសិទ្ធ​ភាព និង​ប្រសិទ្ធផល