ប.ស.ស. ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលត្រូវបានបង្កើតឡើងដោយ ព្រះរាជក្រឹត្យលេខ នស/រកត/០៥២០/៥៨២ ចុះ ថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ស្តីពីការបង្កើតបេឡាជាតិសន្តិសុខសង្គម ជាគ្រឹះស្ថាន សាធារណៈ រដ្ឋបាល ។
បេឡជាតិសន្តិសុខសង្គមដែលសរសេរជាអក្សរកាត់ថា ប.ស.ស. ជាស្ថាប័នប្រតិបត្តិករតែមួយគត់ដែលធ្វើប្រតិបត្តិការ របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ។ ប.ស.ស. ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងទទួលបន្ទុកវិស័យរបបសន្តិសុខសង្គម និងស្ថិតក្រោមអាណាព្យាបាល ហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។