Mail |
  • ភាសាខ្មែរ
  • English
  • ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម

    ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម នៅភោជនីយដ្ឋា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នទន្លេបាសាក់២។

    សិក្ខាសាលាពិគ្រោះយោបល់នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេ​ង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួង សមាជិកក្រុមប្រឹក្សាភិបាលនៃ ប.ស.ស តំណាងក្រសួង ស្ថាប័ន អង្គភាព និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា សរុបប្រមាណជាង ២០០នាក់។

    សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិគ្រោះយោបល់ និងប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងន័យបំពេញបន្ថែមចំណុចណាមួយនៃសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គ​ម ឱ្យស្របទៅតាមស្ថានភាពសង្គម និងសេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍន៍ឆ្ពោះទៅមុខយ៉ាងស្វាហាប់ប្រកប​ដោយថាមភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

    ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងក្នុង សិក្ខាសាលានាថ្ងៃនេះថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេ​ច​តេជោ ហ៊ុន សែន  និងក្របខ​ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសេចក្តីព្រាងច្បាប់នេះឡើង ដើម្បីផ្តល់នូវរបបសន្តិសុខសង្គមរួមមាន ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនីកម្មភាពការងារ។ ក្នុងនោះ ផ្នែកនីកម្មភាពការងារ គឺជាសមិទ្ធិផលដ៏ថ្មីស្រឡាងមួយ ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា។

    ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានបន្តថា សេចក្តីព្រាងច្បាប់នេះ ពិតជាឧបករណ៍គតិយុត្តដ៏សំខាន់មិនអាចខ្វះបានក្នុងការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម និងបានជម្រុញថ្នាក់ដឹកនាំ នៃ ប.ស.ស ត្រូវខិតខំអនុវត្តឱ្យបានល្អប្រសើរថែមទៀត លើសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម ក៏ដូចជាព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុទ្ធនានាពាក់ព័ន្ធ ដើម្បីឱ្យការអនុវត្តច្បាប់ថ្មីនេះប្រកប​ដោយប្រសិទ្ធភាព និងតម្លាភាពបំផុត។

    ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស ក៏បានបញ្ជាក់អំពីគោលបំណងលម្អិត នូវខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ ដើម្បីកំណត់អំពីបែបបទ យន្តការអនុវត្ត និងប្រព័ន្ធគ្រប់គ្រងរបបសន្តិសុខសង្គមនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគណនេយ្យភាព និងនិរន្តរភាព។ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះ បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូ​ល​​បុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើតាមផ្ទះ និងបុគ្គលស្វ័យនិយោជន៍៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
  • សេចក្ដីជូនដំណឹងស្ដីពី ការបញ្ចប់កិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្ដល់សេវាសុខាភិបាល រវាង ប.ស.ស. និងមន្ទីរពេទ្យពហុព្យាបាល មិត្តភាពកម្ពុជា-ចិន ក្រុងបាវិត ក្នុងការផ្ដល់សេវាជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការលើកថ្ងៃបង់ភាគទាន និងការផ្ដល់របាយការណ៍កម្មករនិយោជិតមកកាន់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) សម្រាប់ខែឧសភា ឆ្នាំ២០២៦
  • សេចក្ដីជូនដំណឹងស្ដីពី ការបញ្ចប់កិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្ដល់សេវាសុខាភិបាលរវាង ប.ស.ស. និងមូលដ្ឋានសុខាភិបាលឯកជន ចំនួន២ ក្នុងការផ្ដល់សេវាជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការផាកពិន័យចំពោះសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលតម្រូវឱ្យបងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃត្រូវតែផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការ
  • សេចក្ដីជូនដំណឹង ស្ដីពី “ការរៀបចំធ្វើបច្ចុប្បន្នភាពបណ្ណ ប.ស.ស. ជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន”
  • សេចក្ដីណែនាំស្ដីពី ការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.­ស.ស. ក្នុងការផ្ដល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី លក្ខខណ្ឌ បែបបទ និងនិតីវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍(អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ) ក្នុងបេឡាជាតិសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី ការទូទាត់ពីរដងក្នុងមួយខែ ជូនមូលដ្ឋានសុខាភិបាល ដែលចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពី ការកំណត់កាលបរិច្ឆេទដាក់ពាក្យស្នើសុំចុះកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់និងការផ្ដល់សេវាសុខាភិបាលរវាងបេឡាជាតិសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាល
  • សេចក្ដីជូនដំណឹងស្ដីពី ធនាគារដៃគូដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពីការប្ដូរទីតាំងថ្មី នៃអគារទីស្នាក់ការកណ្ដាលបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្តីជូនដំណឹងស្តីពីការបញ្ជូនមន្រ្តីជាប់កិច្ចសន្យាមកចុះបញ្ជីចូលជា សមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការប្រើប្រាស់អត្រាប្ដូរប្រាក់ ផ្លូវការសម្រាប់ការ បង់ភាគទានរបបសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី បន្តការត្រួតពិនិត្យ ដោះស្រាយ ផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (មានឈីប) សម្រាប់កម្មករនិយោជិត និងសមាជិក ប.ស.ស.
  • ពាក្យស្នើសុំចុះកិច្ចព្រមព្រៀងផ្ដល់សេវាសុខាភិបាលឯកជនផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារជាមួយ ប.ស.ស.
  • គោលការណ៍ធ្វើបច្ចុប្បន្នភាពលក្ខណៈវិនិច្ឆ័យមួលដ្ឋានសុខាភិបាលឯកជន ដែលបានស្នើរសុំចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.
  • វិធានការចំពោះរូបវន្តបុគ្គល ឫនីតិបុគ្គល ដែលប្រព្រឹត្តការក្លែងបន្លំដើម្បីទទួលប្រយោជន៍ពី ប.ស.ស.
  • សេចក្ដីជូនដំណឹង ស្ដីពីគំរូត្រាមូល របស់បេឡាជាតិសន្តិសុខសង្គម និងគំរូហត្ថលេខាសង្ខេប របស់អគ្គនាយកបេឡាជាតិសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី ការអនុវត្តនូវបទបញ្ញត្តិ ជាធរមានចំពោះសហគ្រាស គ្រឹះស្ថានដែល យឺតយូរក្នុងការបង់ភាគទាន និងការផ្ដល់ របាយការណ៍ចំនួនកម្មករនិយោជិត (ទម្រង់ ២.០១) មកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពី លេខទូរសព្ទ និងឈ្មោះ មន្រ្តីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ករណី មានចម្ងល់ក្នុងការសុំផ្ដល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ
  • សេចក្ដីណែនាំស្ដីពី សិទ្ធិទទួលបានប្រាក់សម្រាក មាតុភាពចំពោះសមាជិក ប.ស.ស. ដែលបានសម្រាលកូននៅមូលដ្ឋានសុខាភិបាល មិនបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.
  •  

    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.