Mail |
  • ភាសាខ្មែរ
  • English
  • ជនរងគ្រោះជាសមាជិក ប.ស.ស ចំនួន ៣នាក់ ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ការងារ ត្រូវបានក្រុមការងារ ប.ស.ស បានចុះទៅដល់លំនៅដ្ឋានផ្ទាល់ ដើម្បីផ្តល់ប្រាក់វិភាជន៍បូជាសព ៤ ០០០ ០០០ រៀល និងអត្ថប្រយោជន៍ផ្សេងៗដែលត្រូវផ្តល់ជូន

    កំពង់ស្ពឺ៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ  ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ក្រុមការងារបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានចុះទៅដល់ផ្ទះរបស់ជនរងគ្រោះចំនួន ៣នាក់ ដែលកំពុងបម្រើ ការងារនៅរោងចក្រផលិតអង្ករ របស់ក្រុមហ៊ុន «ហ្គោល ឌិនរ៉ាយ» ដែលបានជួបគ្រោះថ្នាក់ការងារបណ្តាលឱ្យស្លាប់ ដោយសារអគ្គីភ័យឆាបឆេះរោងចក្រខណៈពេលកំពុងបំពេញការងារ កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៨ មានទីតាំងស្ថិតនៅ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដើម្បីផ្តល់ជូនប្រាក់វិភាជន៍បូជាសព ក្នុងមួយគ្រួសារចំនួន ៤ ០០០ ០០០ រៀល និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតដែលត្រូវបានផ្តល់ជូនពី ប.ស.ស ។

    គួរបញ្ជាក់ផងដែរថា មូលហេតុនៃការឆាបឆេះខាងលើនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ដែលបង្កជាអណ្តាតភ្លើង ឆាបឆេះជាមួយកំទេចស្រូវ ។ ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ មានកម្មករនិយោជិតរងគ្រោះថ្នាក់សរុបចំនួន០៦ នាក់ ក្នុងនោះជនរងគ្រោះចំនួន០២នាក់ បានស្លាប់នៅកន្លែងកើតហេតុ ម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ប្រទេសវៀតណាម ជនរងគ្រោះចំនួន ០២នាក់រងបួសធ្ងន់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត និងជនរងគ្រោះម្នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម ។

    ជនរងគ្រោះដែលបានជួបគ្រោះថ្នាក់ការងារខាងលើ មានរាយនាមដូចខាងក្រោម៖

    ១- ឈ្មោះ ស៊ុន សុវណ្ណរ៉ា (របួសធ្ងន់)

    ២- ឈ្មោះ មោះ ឌី រ៉ាជ  (របួសធ្ងន់)

    ៣- ឈ្មោះ សូ ទាវ  (របួសធ្ងន់)

    ៤- ឈ្មោះ អេង ចាន់ធី (ស្លាប់)

    ៥- ឈ្មោះ យឿន យ៉ាត (ស្លាប់)

    ៦- ឈ្មោះ គ្រុយ ស៊ីនួន  (ស្លាប់នៅមន្ទីរពេទ្យប្រទេសវៀតណាម)

    សម្រាប់ជនរងគ្រោះដែលកំពុងសម្រាកព្យាបាល ប.ស.ស នឹងចេញថ្លៃសេវាព្យាបាលទាំងស្រុងរហូតដល់ជាសះស្បើយ រួមជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗទៀត ដែលមានចែងក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
  • សេចក្ដីជូនដំណឹងស្ដីពី ការបញ្ចប់កិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្ដល់សេវាសុខាភិបាល រវាង ប.ស.ស. និងមន្ទីរពេទ្យពហុព្យាបាល មិត្តភាពកម្ពុជា-ចិន ក្រុងបាវិត ក្នុងការផ្ដល់សេវាជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការលើកថ្ងៃបង់ភាគទាន និងការផ្ដល់របាយការណ៍កម្មករនិយោជិតមកកាន់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) សម្រាប់ខែឧសភា ឆ្នាំ២០២៦
  • សេចក្ដីជូនដំណឹងស្ដីពី ការបញ្ចប់កិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្ដល់សេវាសុខាភិបាលរវាង ប.ស.ស. និងមូលដ្ឋានសុខាភិបាលឯកជន ចំនួន២ ក្នុងការផ្ដល់សេវាជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការផាកពិន័យចំពោះសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលតម្រូវឱ្យបងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃត្រូវតែផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការ
  • សេចក្ដីជូនដំណឹង ស្ដីពី “ការរៀបចំធ្វើបច្ចុប្បន្នភាពបណ្ណ ប.ស.ស. ជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន”
  • សេចក្ដីណែនាំស្ដីពី ការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.­ស.ស. ក្នុងការផ្ដល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី លក្ខខណ្ឌ បែបបទ និងនិតីវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍(អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ) ក្នុងបេឡាជាតិសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី ការទូទាត់ពីរដងក្នុងមួយខែ ជូនមូលដ្ឋានសុខាភិបាល ដែលចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពី ការកំណត់កាលបរិច្ឆេទដាក់ពាក្យស្នើសុំចុះកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់និងការផ្ដល់សេវាសុខាភិបាលរវាងបេឡាជាតិសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាល
  • សេចក្ដីជូនដំណឹងស្ដីពី ធនាគារដៃគូដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពីការប្ដូរទីតាំងថ្មី នៃអគារទីស្នាក់ការកណ្ដាលបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្តីជូនដំណឹងស្តីពីការបញ្ជូនមន្រ្តីជាប់កិច្ចសន្យាមកចុះបញ្ជីចូលជា សមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការប្រើប្រាស់អត្រាប្ដូរប្រាក់ ផ្លូវការសម្រាប់ការ បង់ភាគទានរបបសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី បន្តការត្រួតពិនិត្យ ដោះស្រាយ ផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (មានឈីប) សម្រាប់កម្មករនិយោជិត និងសមាជិក ប.ស.ស.
  • ពាក្យស្នើសុំចុះកិច្ចព្រមព្រៀងផ្ដល់សេវាសុខាភិបាលឯកជនផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារជាមួយ ប.ស.ស.
  • គោលការណ៍ធ្វើបច្ចុប្បន្នភាពលក្ខណៈវិនិច្ឆ័យមួលដ្ឋានសុខាភិបាលឯកជន ដែលបានស្នើរសុំចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.
  • វិធានការចំពោះរូបវន្តបុគ្គល ឫនីតិបុគ្គល ដែលប្រព្រឹត្តការក្លែងបន្លំដើម្បីទទួលប្រយោជន៍ពី ប.ស.ស.
  • សេចក្ដីជូនដំណឹង ស្ដីពីគំរូត្រាមូល របស់បេឡាជាតិសន្តិសុខសង្គម និងគំរូហត្ថលេខាសង្ខេប របស់អគ្គនាយកបេឡាជាតិសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី ការអនុវត្តនូវបទបញ្ញត្តិ ជាធរមានចំពោះសហគ្រាស គ្រឹះស្ថានដែល យឺតយូរក្នុងការបង់ភាគទាន និងការផ្ដល់ របាយការណ៍ចំនួនកម្មករនិយោជិត (ទម្រង់ ២.០១) មកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពី លេខទូរសព្ទ និងឈ្មោះ មន្រ្តីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ករណី មានចម្ងល់ក្នុងការសុំផ្ដល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ
  • សេចក្ដីណែនាំស្ដីពី សិទ្ធិទទួលបានប្រាក់សម្រាក មាតុភាពចំពោះសមាជិក ប.ស.ស. ដែលបានសម្រាលកូននៅមូលដ្ឋានសុខាភិបាល មិនបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.
  •  

    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.