Mail |
  • ភាសាខ្មែរ
  • English
  • ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ អ្នកស្លាប់ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍មានចំនួន ៤៨៨នាក់ ក្នុងនោះកម្មករនិយោជិតមានរហូតដល់ទៅ ៣៨% នៃអ្នកដែលបានគ្រោះថ្នាក់ស្លាប់សរុប

    នេះជាការលើកឡើងពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍អនុគណៈកម្មាការទី២ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់មួយ ស្តីពីការជម្រុញការកែលំអសុវត្ថិភាព រថយន្តដឹកកម្មករនិយោជិត នាព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ Dara Airport Hotel & Spa រាជធានីភ្នំពេញ ។

    ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបប សន្តិសុខសង្គម (ប.ស.ស.) និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត បានថ្លែងបញ្ជាក់ថា៖ ការគិតគួរពីសុវត្ថិភាពធ្វើដំណើរ របស់បងប្អូនដែលជាកម្មករនិយោជិត ជាកត្តាដ៏សំខាន់ដែលគ្រប់អង្គភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតហើយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាឃាតករលាក់មុខដែលធ្វើឱ្យមនុស្សស្លាប់ របួស និងពិការជារៀងរាល់ថ្ងៃ។
    បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនេះ មិនអាចឱ្យក្រសួង ស្ថាប័ន ឬផ្នែកណាមួយធ្វើការទប់ស្កាត់ កាត់បន្ថយ ឬលុបបំបាត់តែឯងបានឡើយ ប៉ុន្តែយើងអាចសហការគ្នាទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅកម្រិតទាបបំផុត ។

    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានថ្លែងបន្តទៀតថា ដើម្បីដោះស្រាយ ចំពោះស្ថានភាពនេះ កន្លងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើត ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក.) នៃបេឡាជាតិរបបសន្តិសុខសង្គម ដែលមានសមាសភាពជាក្រុមការងារអន្តរក្រសួង ក្នុងនោះមានដូចជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងសាធារណការ និងដឹកជញ្ជូន សាលារាជធានីភ្នំពេញ កាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា សហជីពតំណាងកម្មករនិយោជិត អង្គការជនពិការអន្តរជាតិ និងអង្គការមូលនិធិបង្ការរបួសអាស៊ី ដែលមានតួនាទីសំខាន់ក្នុងការចូលរួមលើក កម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់កម្មករនិយោជិត ។

    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលរំពឹងថា៖ ឆ្លងកាត់សិក្ខាសាលារយៈពេលពេញមួយព្រឹក នេះ នឹងទទួលបានលទ្ធផលល្អប្រសើរប្រកបដោយផ្លែផ្កា ក្នុងការចូលរួមអនុវត្តផែនការ សកម្មភាព “សុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំពោះកម្មករនិយោជិត” ឱ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់ បេឡាជាតិរបបសន្តិសុខសង្គម និងអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបង្កើននូវកិច្ចសហការ ក្នុងការចូលរួមផ្សព្វផ្សាយអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់រូបភាព ក្នុងន័យចូលរួមកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក ដែល ធ្លាក់មកលើកម្មករនិយោជិត ឱ្យស្ថិតនៅកម្រិតទាបបំផុត។

    មួយវិញទៀត ក្នុងការលើកកម្ពស់សុវត្ថិភាព ផាសុខភាព និងសណ្តាប់ធ្នាប់ដល់បងប្អូន កម្មករនិយោជិត ដែលបានធ្វើដំណើរតាមរថយន្ត ដែលអាចឆ្លើយតបទៅនឹងបញ្ហា ដែលកំពុងប្រឈម គប្បីកែលំអររថយន្តដឹកកម្មករនិយោជិតឱ្យមានភាពល្អប្រសើរ និងកាន់តែមានប្រសិទ្ធភាពស្របទៅតាមច្បាប់បានកំណត់ ។

    សូមបញ្ជាក់ថា៖ សិក្ខាសាលាពិគ្រោះយោបល់ខាងលើ ប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា នាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ដោយមានវត្តមាន ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអចិន្ត្រៃយ៍អនុគណៈកម្មាការទី២ និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន មន្ទីរសាធារណការដឹកជញ្ជូន ស្នងការដ្ឋាននគរបាល សមាគមរោងចក្រ កាត់ដេរនៅកម្ពុជា (GMAC) តំណាងសហព័ន្ធសហជីពកម្ពុជា តំណាងតំបន់សេដ្ឋកិច្ច ពិសេស តំណាងរោងចក្រ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានាសរុបប្រមាណជាង ៣៥០នាក់ នៅ Dara Airport Hotel & Spa រាជធានីភ្នំពេញ ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
  • សេចក្ដីជូនដំណឹងស្ដីពី ការបញ្ចប់កិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្ដល់សេវាសុខាភិបាល រវាង ប.ស.ស. និងមន្ទីរពេទ្យពហុព្យាបាល មិត្តភាពកម្ពុជា-ចិន ក្រុងបាវិត ក្នុងការផ្ដល់សេវាជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការលើកថ្ងៃបង់ភាគទាន និងការផ្ដល់របាយការណ៍កម្មករនិយោជិតមកកាន់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) សម្រាប់ខែឧសភា ឆ្នាំ២០២៦
  • សេចក្ដីជូនដំណឹងស្ដីពី ការបញ្ចប់កិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្ដល់សេវាសុខាភិបាលរវាង ប.ស.ស. និងមូលដ្ឋានសុខាភិបាលឯកជន ចំនួន២ ក្នុងការផ្ដល់សេវាជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការផាកពិន័យចំពោះសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលតម្រូវឱ្យបងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃត្រូវតែផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការ
  • សេចក្ដីជូនដំណឹង ស្ដីពី “ការរៀបចំធ្វើបច្ចុប្បន្នភាពបណ្ណ ប.ស.ស. ជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន”
  • សេចក្ដីណែនាំស្ដីពី ការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.­ស.ស. ក្នុងការផ្ដល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី លក្ខខណ្ឌ បែបបទ និងនិតីវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍(អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ) ក្នុងបេឡាជាតិសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី ការទូទាត់ពីរដងក្នុងមួយខែ ជូនមូលដ្ឋានសុខាភិបាល ដែលចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពី ការកំណត់កាលបរិច្ឆេទដាក់ពាក្យស្នើសុំចុះកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់និងការផ្ដល់សេវាសុខាភិបាលរវាងបេឡាជាតិសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាល
  • សេចក្ដីជូនដំណឹងស្ដីពី ធនាគារដៃគូដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពីការប្ដូរទីតាំងថ្មី នៃអគារទីស្នាក់ការកណ្ដាលបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្តីជូនដំណឹងស្តីពីការបញ្ជូនមន្រ្តីជាប់កិច្ចសន្យាមកចុះបញ្ជីចូលជា សមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការប្រើប្រាស់អត្រាប្ដូរប្រាក់ ផ្លូវការសម្រាប់ការ បង់ភាគទានរបបសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី បន្តការត្រួតពិនិត្យ ដោះស្រាយ ផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (មានឈីប) សម្រាប់កម្មករនិយោជិត និងសមាជិក ប.ស.ស.
  • ពាក្យស្នើសុំចុះកិច្ចព្រមព្រៀងផ្ដល់សេវាសុខាភិបាលឯកជនផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារជាមួយ ប.ស.ស.
  • គោលការណ៍ធ្វើបច្ចុប្បន្នភាពលក្ខណៈវិនិច្ឆ័យមួលដ្ឋានសុខាភិបាលឯកជន ដែលបានស្នើរសុំចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.
  • វិធានការចំពោះរូបវន្តបុគ្គល ឫនីតិបុគ្គល ដែលប្រព្រឹត្តការក្លែងបន្លំដើម្បីទទួលប្រយោជន៍ពី ប.ស.ស.
  • សេចក្ដីជូនដំណឹង ស្ដីពីគំរូត្រាមូល របស់បេឡាជាតិសន្តិសុខសង្គម និងគំរូហត្ថលេខាសង្ខេប របស់អគ្គនាយកបេឡាជាតិសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី ការអនុវត្តនូវបទបញ្ញត្តិ ជាធរមានចំពោះសហគ្រាស គ្រឹះស្ថានដែល យឺតយូរក្នុងការបង់ភាគទាន និងការផ្ដល់ របាយការណ៍ចំនួនកម្មករនិយោជិត (ទម្រង់ ២.០១) មកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពី លេខទូរសព្ទ និងឈ្មោះ មន្រ្តីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ករណី មានចម្ងល់ក្នុងការសុំផ្ដល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ
  • សេចក្ដីណែនាំស្ដីពី សិទ្ធិទទួលបានប្រាក់សម្រាក មាតុភាពចំពោះសមាជិក ប.ស.ស. ដែលបានសម្រាលកូននៅមូលដ្ឋានសុខាភិបាល មិនបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.
  •  

    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.