Mail |
  • ភាសាខ្មែរ
  • English
  • ក្រុមប្រឹក្សាអ្នកច្បាប់ នៃរាជរដ្ឋាភិបាលកម្ពុជា បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពី “តួនាទី និងភារកិច្ចរបស់អធិការសន្តិសុខសង្គម”

    ភ្នំពេញ៖ បន្ទាប់ពីមានការអនុម័តពីក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. រួចរាល់ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តម ស៊ុ សោភ័ណ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមកិច្ចការអ្នកច្បាប់ នៃ ប.ស.ស. ចូលរួមកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៃរាជរដ្ឋាភិបាលកម្ពុជាដើម្បីត្រួតពិនិត្យចុងក្រោយ លើសេចក្តីព្រាងអនុក្រឹត្យ ស្ដីពី “តួនាទី និងភារកិច្ចរបស់អធិការសន្តិសុខសង្គម” ដើម្បីធ្វើឲ្យសេចក្ដីព្រាងអនុក្រឹត្យខាងលើនេះកាន់តែមានលក្ខណៈល្អប្រសើរ។
    ជាលទ្ធផលនៃអង្គប្រជុំពេញមួយព្រឹក ក្រុមប្រឹក្សាអ្នកច្បាប់ នៃរាជរដ្ឋាភិបាលកម្ពុជា បានត្រួតពិនិត្យ និងពិភាក្សាកែសម្រួលសេចក្ដីព្រាងអនុក្រឹត្យនេះដល់ជំពូកទី២ ដោយសម្រេចរៀបចំផែនការបន្ដកិច្ចប្រជុំក្នុងពេលខាងមុខទៀត។
    គួរឲ្យដឹងផងដែរថា គោលបំណងនៃអនុក្រឹត្យនេះ មានចំនួន ៨ជំពូក និង២២មាត្រា ដើម្បីកំណត់អំពី តួនាទី ភារកិច្ច សិទ្ធិអំណាច និងក្រមសីលធម៌របស់អធិការសន្តិសុខសង្គម ដើម្បីអនុវត្តភារកិច្ចពាក់ព័ន្ធនឹងវិស័យសន្ដិសុខសង្គម, ទី១ សំដៅដល់ការត្រួតពិនិត្យ និងតាមដានការអនុវត្តបទប្បញ្ញត្តិនៃច្បាប់ស្ដីពីរបបសន្ដិសុខសង្គម, ទី២ ចុះធ្វើអធិការកិច្ចសហគ្រាស គ្រឹះស្ថាន និងអង្គភាពពាក់ព័ន្ធតាមផែនការកំណត់ ឬតាមសំណើរបស់អង្គភាព ឬបុគ្គលពាក់ព័ន្ធ, ទី៣ ស្នើសុំដាក់ពិន័យអន្ដរការណ៍ ឬដាក់ពាក្យបណ្ដឹងទៅតុលាការចំពោះបទល្មើសនៃការអនុវត្តរបបសន្ដិសុខសង្គម, ទី៤ អង្កេតឧប្បទ្ទវហេតុ ឬគ្រោះថ្នាក់នានាតាមការចាំបាច់ ដើម្បីកំណត់ភាពពាក់ព័ន្ធនឹងការងារ, ទី៥ ផ្ទៀតផ្ទាត់ និងផ្ដលអនុសាសន៍ពីភាពខ្វះចន្លោះ នៃគោលការណ៍ជាធរមាន ក្នុងការអនុវត្តកាតព្វកិច្ចរបស់សហគ្រាស គ្រឹះស្ថាន ឬអង្គភាពពាក់ព័ន្ធ។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ នៃរាជរដ្ឋាភិបាលកម្ពុជា ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ប.ស.ស. រួមទាំងមន្រ្តីជំនាញផ្នែកច្បាប់ នៃ ប.ស.ស. សរុបប្រមាណជាង ១០រូប នៅសាលប្រជុំធំ នៃទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ តាមរយៈប្រព័ន្ធអនឡាញ (ZOOM Meeting) ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.