Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • តំណាង ប.ស.ស. កម្ពុជាបានចូលរួមកិច្ចប្រជុំត្រីភាគីថ្នាក់តំបន់ស្តីពី កិច្ចគាំពារសង្គម និងយន្តការនៃការជំរុញសហគ្រាសឲ្យចូលទៅក្នុងប្រព័ន្ធ នៅទីក្រុងបាងកក ប្រទេសថៃ

    ប្រទេសថៃ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម បានចូលរួមកិច្ចប្រជុំត្រីភាគីថ្នាក់តំបន់ស្តីពី កិច្ចគាំពារសង្គម និងយន្តការនៃការជំរុញសហគ្រាសឲ្យចូលទៅក្នុងប្រព័ន្ធ ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។
    កិច្ចប្រជុំត្រីភាគីនេះរៀបចំឡើងក្នុងគោលបំណង៖
    (១) លើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍រវាងជំនាញការថ្នាក់ជាតិ រួមទាំងតំណាងត្រីភាគី ស្តីពីស្ថានភាព និងអនាគតនៃសន្តិសុខសង្គម
    (២) លើកកម្ពស់ការឆ្លុះបញ្ចាំងរួមជាត្រីភាគីក្នុងតំបន់ អំពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកការគ្របដណ្តប់កិច្ចគាំពារសង្គមក្នុងគោលដៅលើកកម្ពស់ការផ្លាស់ប្តូរឆ្ពោះទៅរកយន្តការនៃការជំរុញសហគ្រាសឲ្យចូលក្នុងប្រព័ន្ធ
    (៣) លើកកម្ពស់កិច្ចពិភាក្សាស្តីពីតួនាទីដៃគូត្រីភាគីរបស់អង្គការអន្តរជាតិខាងការងារ (ILO) ក្នុងការពន្លឿនការពង្រីកការគ្របដណ្តប់កិច្ចគាំពារសង្គមសម្រាប់កម្មករនិយោជិតទាំងអស់។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំត្រីភាគីនេះ ត្រូវបានរៀបចំឡើងដោយអង្គការអន្តរជាតិខាងការងារ (ILO) ដោយមានការចូលរួមពីតំណាងមកពីប្រទេសបង់ក្លាដែស កម្ពុជា ហ្វីជី ឥណ្ឌា ម៉ុងហ្គោលី នេប៉ាល់ ហ្វីលីពីន ថៃ និងវៀតណាម៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ប.ស.ស Facebook Page