Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • ប.ស.ស. បន្ដបើកកិច្ចប្រជុំពិភាក្សាលើការសិក្សាស្ដីពីជម្រើសនៃការកែទម្រង់ប្រព័ន្ធសោធនសម្រាប់មន្ត្រីរាជការស៊ីវិល ជាមួយអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម

    ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)បានដឹកនាំមន្រ្ដីជំនាញចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពីជម្រើសនៃការកែទម្រង់ប្រព័ន្ធសោធនសម្រាប់មន្ត្រីរាជការស៊ីវិលដែលកំពុងបម្រើការងារបច្ចុប្បន្ន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ប្រមាណជា ២០រូប នៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្តាល រាជធានីភ្នំពេញ។
    តាមរយៈកិច្ចប្រជុំខាងលើ តំណាង ប.ស.ស. បានបង្ហាញអំពីជម្រើសនៃការកែទម្រង់ប្រព័ន្ធសោធនសម្រាប់មន្ត្រីរាជការស៊ីវិលដែលកំពុងបម្រើការងារបច្ចុប្បន្ន ដែលក្នុងនោះ មន្រ្ដីជំនាញ ប.ស.ស. បានធ្វើបទបង្ហាញជូនអង្គប្រជុំនូវ ៣សេនារីយ៉ូ ដែលមាន ៣ជម្រើសផ្សេងៗគ្នា។
    ជាមួយគ្នានេះ ឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានពិនិត្យ និងពិភាក្សាជាមួយក្រុមការងារបច្ចេកទេសរួច ឯកឧត្តម ក៏បានស្នើដល់ ប.ស.ស. ដើម្បីពិភាក្សាបន្ថែមជាមួយអ្នកជំនាញការ ព្រមទាំងប្រមូលធាតុចូលសំខាន់ៗបន្ថែមទៀត ក្នុងការសិក្សាលើជម្រើសខាងលើ ដើម្បីធានាដល់ការអនុវត្តនៃការកែទម្រង់ប្រព័ន្ធសោធនសម្រាប់មន្ត្រីសាធារណៈកំពុងបម្រើការងារបច្ចុប្បន្នកាន់តែមានសង្គតិភាព មុននឹងរាយការណ៍នូវលទ្ធផលសម្រេចជូនគណៈកម្មាធិការប្រតិបត្តិ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ប.ស.ស Facebook Page