Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពី “តួនាទី និងភារកិច្ចរបស់អធិការសន្តិសុខសង្គម” ត្រូវបានក្រុមប្រឹក្សាអ្នកច្បាប់នៃរាជរដ្ឋាភិបាលកម្ពុជា ត្រួតពិនិត្យបញ្ចប់ នាព្រឹកនេះ

    ភ្នំពេញ៖ បន្ទាប់ពីមានកិច្ចប្រជុំពិភាក្សាជាច្រើនលើករួចមក នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ឯកឧត្តម ស៊ុ សោភ័ណ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តដឹកនាំក្រុមកិច្ចការអ្នកច្បាប់ នៃ ប.ស.ស. ចូលរួមកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៃរាជរដ្ឋាភិបាលកម្ពុជាដើម្បីត្រួតពិនិត្យបញ្ចប់លើសេចក្តីព្រាងអនុក្រឹត្យ ស្ដីពី “តួនាទី និងភារកិច្ចរបស់អធិការសន្តិសុខសង្គម” ដើម្បីធ្វើឲ្យសេចក្ដីព្រាងអនុក្រឹត្យខាងលើនេះកាន់តែមានលក្ខណៈល្អប្រសើរ។
    អនុក្រឹត្យនេះ មានគោលបំណងកំណត់អំពី តួនាទី ភារកិច្ច និងមុខងារអធិការសន្តិសុខសង្គម ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តបទប្បញ្ញត្តិនៃច្បាប់ស្ដីពីរបបសន្តិសុខសង្គម។
    កិច្ចប្រជុំខាងលើនេះ រៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ នៃរាជរដ្ឋាភិបាលកម្ពុជា ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ប.ស.ស. រួមទាំងមន្រ្តីជំនាញផ្នែកច្បាប់ នៃ ប.ស.ស. ប្រមាណជា២០រូប នៅសាលប្រជុំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ តាមរយៈប្រព័ន្ធអនឡាញ (ZOOM Meeting)៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ប.ស.ស Facebook Page