Mail |
  • ភាសាខ្មែរភាសាខ្មែរ
  • EnglishEnglish
  • ប.ស.ស. បើកកិច្ចប្រជុំប្រចាំខែរបស់ខ្លួន ដើម្បីពិនិត្យលើវឌ្ឍនភាពការងារសម្រេចបាន និងបញ្ហាប្រឈមផ្សេងៗ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារសម្រេចបាន និងបញ្ហាប្រឈមផ្សេងៗ ប្រចាំខែតុលា ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធាននាយកដ្ឋាន សាខា ប.ស.ស. ខេត្ត ក្រុង ស្រុក ខណ្ឌ លោក លោកស្រី ដែលជាប្រធានការិយាល័យ សរុបប្រមាណជាង ១០០នាក់ នៅសាលប្រជុំធំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ តាមរយៈប្រព័ន្ធ Hybrid ។
    ឯកឧត្តមអគ្គនាយក ប.ស.ស. បានថ្លែងទៀតថា៖ បច្ចុប្បន្នជាមួយគ្នានិងស្ថានភាពកូវីដនៅកម្ពុជាកំពុងមានលក្ខណៈកាន់តែល្អប្រសើរហើយនោះ តែយ៉ាងណាយើងក៏មិនភ្លេចការរក្សាសុខភាពដោយខ្លួនឯង តាមវិធានសុខាភិបាលផងដែរ ។ ក្នុងន័យនេះថ្នាក់ដឹកនាំ ប.ស.ស. ក៏ដូចជាប្រធានអង្គភាពចំណុះ ប.ស.ស. ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពិនិត្យទៅលើសហគ្រាសខ្នាតតូច និងជំរុញឱ្យមកចុះបញ្ជីក្នុង ប.ស.ស. ឱ្យបានគ្រប់គ្នា ដើម្បីការពារអត្ថប្រយោជន៍ និងសិទ្ធិទទួលបានការប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលប្រកបដោយភាពច្បាស់លាស់ របស់បងប្អូនកម្មករនិយោជិតជាសមាជិក ប.ស.ស. ជាពិសេសកម្មករនិយោជិតជាស្ដ្រីមានផ្ទៃពោះ។
    ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គនាយក ប.ស.ស. ក៏បានថ្លែងការកោតសរសើរ និងក្រើនរំលឹកហើយរំលឹកទៀត ចំពោះថ្នាក់ដឹកនាំ ប.ស.ស. ក៏ដូចជាប្រធានអង្គភាពចំណុះ ប.ស.ស. មន្រ្តី បុគ្គលិកគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដយកចិត្តទុកដាក់ពិនិត្យ តាមដាន អនុវត្តនូវរាល់កិច្ចការរបស់ខ្លួន ពិសេសត្រូវផ្ដោតលើកត្ដា ២ ដែលត្រូវប្រកាន់ខ្ជាប់ជាសំខាន់ នោះគឺភាពទន់ភ្លន់ និងម៉ឺងម៉ាត់បំពេញការងារ ព្រោះថាកត្ដាសមត្ថភាពពីរនេះសំខាន់ណាស់ ដែលថ្នាក់ដឹកនាំទទួលភារកិច្ចជួរមុខទាំងអស់មិនអាចខ្វះបាននោះឡើយ ព្រោះខ្លួនអ្នកផ្ដល់សេវាសាធារណៈ ជាពិសេសត្រូវធ្វើយ៉ាងណារក្សានូវក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីពង្រឹងសេវាឱ្យឈានទៅដល់កម្រិតមួយដែលទទួលបាននូវការផ្ដល់ទំនុកចិត្ដខ្ពស់ពីប្រជាពលរដ្ឋ។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ប.ស.ស Facebook Page