Mail |
  • ភាសាខ្មែរ
  • English
  • កំពង់ឆ្នាំង គឺជាខេត្តទី៥ ដែលបងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងបងប្អូនកម្មករនិយោជិត ទទួលបានការផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពីក្រុមការងារ ស.ផ.ក នៃ ប.ស.ស. នៅក្នុងឆ្នាំ២០២៣ នេះ

    (កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះ ក្រោមសហធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារ ស.ផ.ក និងឯកឧត្តម ឈិន សេងងួន អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាសហធិបតីភាពបើកពិធីអប់រំផ្សព្វផ្សាយ “ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ជូនអ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត” ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ដែលជាខេត្តទី៥ ក្នុងផែនការអប់រំផ្សព្វផ្សាយ ឆ្នាំ២០២៣នេះ។
    ក្នុងឱកាសបើកពីធីផ្សព្វផ្សាយ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានថ្លែងថា៖ បេឡាជាតិសន្តិសុខសង្គម បានចូលរួមយ៉ាងសកម្មដោយសហការជាមួយអគ្គស្នងការនគរបាលជាតិ និងរោងចក្រ សហគ្រាស ដើម្បីធ្វើបច្ចុប្បន្នភាពអ្នកបើកបររថយន្តដឹកកម្មករ រថយន្តដឹកកម្មករនិយោជិត និងធ្វើបច្ចុប្បន្នភាពកម្មករនិយោជិតនៅតាមបណ្តាសហគ្រាស គ្រឹះស្ថាន ដែលធ្វើដំណើរតាមរថយន្ត រ៉ឺម៉កម៉ូតូ ម៉ូតូ កង់ ថ្មើរជើង និងចំនួនម៉ូតូ កង់ មួកសុវត្ថិភាព ក្នុងគោលបំណងផ្សព្វផ្សាយឲ្យចំគោលដៅ។
    លើសពីនេះទៅទៀត ប.ស.ស. ក៏បានចុះផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅតាមរោងចក្រ សហគ្រាស ដែលជាមធ្យោបាយមួយដ៏សំខាន់សម្រាប់បញ្រ្ជាបការយល់ដឹងអំពីសុវត្ថិភាពដល់អ្នកប្រើប្រាស់ផ្លូវឱ្យយល់ដឹងកាន់តែច្បាស់អំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ បើទោះបីជាការអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនេះ មិនអាចជួយឱ្យបងប្អូនជៀសផុតពីករណីគ្រោះថ្នាក់ចរាចរណ៍បានទាំងស្រុងក៏ពិតមែន ប៉ុន្តែក៏ជាការចំណែកមួយក្នុងដើម្បីបញ្រ្ជាបឱ្យអ្នកបើកបររថយន្ដដឹកកម្មករ និងបងប្អូនកម្មករនិយោជិតទាំងអស់ បើកបរដោយមានទទួលខុសត្រូវចំពោះមុខច្បាប់ ហើយត្រូវចេះទទួលខុសត្រូវលើវាសនាខ្លួនឯង និងត្រូវចេះទទួលខុសត្រូវលើវាសនាអ្នកដទៃ ដែលបណ្ដាលមកពីការធ្វេសប្រហែលរបស់អ្នកបើកបរត្រឹមតែមួយពព្រិចភ្នែក។
    ឯកឧត្តមបណ្ឌិត អគ្គនាយករង ប.ស.ស. បានថ្លែងសាទរចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោកមួយនេះ ជាពិសេសលើកទឹកចិត្តជំរុញដល់គ្រប់ក្រសួង ស្ថាប័ន ឬផ្នែកពាក់ព័ន្ធ ត្រូវសហការលើសកម្មភាពទាំងឡាយពាក់ព័ន្ធនឹងការអប់រំផ្សព្វផ្សាយអំពីចរាចរណ៍ ពិសេសត្រូវបានចាត់ទុកថាការចុះអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនេះ ជាការជួយប្រជាពលរដ្ឋឱ្យរួចផុតពីគ្រោះមហន្តរាយដ៏សាហាវនៃឃាតករលាក់មុខរបស់សង្គមជាតិយើង។
    មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្តម ឈិន សេងងួន អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងសារក្រើនរំលឹកជូនបងប្អូនអ្នកបើកយានយន្តទាំងអស់ថាការបើកបររបស់យើងទាំងអស់គ្នា ត្រូវមានសីលធម៌លើការបើកបរលើដងផ្លូវ និងត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានទាំងអស់គ្នា ពិសេសត្រូវបែងចែងឱ្យបានច្បាស់រវាងផ្លូវធ្វើដំណើររថយន្ដ និងផ្លូវម៉ូតូ កុំបើកបរលើផ្លូវដែលមាន២គន្លង បើកម្នាក់ឯង ជាពិសេសទៀតបងប្អូនកម្មករនិយោជិតមួយចំនួនតូច ដែលកំពុងជិះរថយន្ដហើយតែងតែបោះចោលសំរាមផ្ដេសផ្ដាសបន្ទាប់ពីខ្លួនញាំរួច កត្តានេះក៏ជាការបង្ករឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដ៏ទៃដោយមិនដឹងខ្លួនផងដែរ។
    ឯកឧត្តមអភិបាលរង បានអំពាវនាវដល់បងប្អូនអ្នកបើកបររថយន្ដដឹកកម្មករនិយោជិតចូលរួមអនុវត្តច្បាប់ចរាចរណ៍ និងដាក់ធុងសំរាមនៅលើរថយន្ដរបស់ខ្លួនឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមការពារបរិស្ថាន និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសបងប្អូនកម្មករនិយោជិតចូលរួមអនុវត្តទាំងអស់គ្នា នឹងត្រូវចងចាំនូវពាក្យមួយថា “សំរាមរបស់យើង យើងត្រូវយកទៅផ្ទះវិញ” ។
    សូមបញ្ជាក់ថា៖ ពិធីប្រជុំផ្សព្វផ្សាយខាងលើប្រព្រឹត្តទៅនៅរោងចក្រ CAN SPORTS SHOES CO., LTD ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានវត្តមានចូលរួមពីតំណាងមន្ទីរ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា ព្រមទាំងបងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត សរុបប្រមាណជា ៣០០នាក់៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
  • សេចក្ដីជូនដំណឹងស្ដីពី ការបញ្ចប់កិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្ដល់សេវាសុខាភិបាល រវាង ប.ស.ស. និងមន្ទីរពេទ្យពហុព្យាបាល មិត្តភាពកម្ពុជា-ចិន ក្រុងបាវិត ក្នុងការផ្ដល់សេវាជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការលើកថ្ងៃបង់ភាគទាន និងការផ្ដល់របាយការណ៍កម្មករនិយោជិតមកកាន់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) សម្រាប់ខែឧសភា ឆ្នាំ២០២៦
  • សេចក្ដីជូនដំណឹងស្ដីពី ការបញ្ចប់កិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្ដល់សេវាសុខាភិបាលរវាង ប.ស.ស. និងមូលដ្ឋានសុខាភិបាលឯកជន ចំនួន២ ក្នុងការផ្ដល់សេវាជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការផាកពិន័យចំពោះសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលតម្រូវឱ្យបងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃត្រូវតែផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងការដាក់ពាក្យធ្វើការ
  • សេចក្ដីជូនដំណឹង ស្ដីពី “ការរៀបចំធ្វើបច្ចុប្បន្នភាពបណ្ណ ប.ស.ស. ជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន”
  • សេចក្ដីណែនាំស្ដីពី ការពង្រឹងតួនាទីភារកិច្ចរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.­ស.ស. ក្នុងការផ្ដល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី លក្ខខណ្ឌ បែបបទ និងនិតីវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍(អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ) ក្នុងបេឡាជាតិសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី ការទូទាត់ពីរដងក្នុងមួយខែ ជូនមូលដ្ឋានសុខាភិបាល ដែលចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពី ការកំណត់កាលបរិច្ឆេទដាក់ពាក្យស្នើសុំចុះកិច្ចព្រមព្រៀងស្ដីពីការប្រើប្រាស់និងការផ្ដល់សេវាសុខាភិបាលរវាងបេឡាជាតិសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាល
  • សេចក្ដីជូនដំណឹងស្ដីពី ធនាគារដៃគូដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពីការប្ដូរទីតាំងថ្មី នៃអគារទីស្នាក់ការកណ្ដាលបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្តីជូនដំណឹងស្តីពីការបញ្ជូនមន្រ្តីជាប់កិច្ចសន្យាមកចុះបញ្ជីចូលជា សមាជិក ប.ស.ស.
  • សេចក្ដីជូនដំណឹងស្ដីពី ការប្រើប្រាស់អត្រាប្ដូរប្រាក់ ផ្លូវការសម្រាប់ការ បង់ភាគទានរបបសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី បន្តការត្រួតពិនិត្យ ដោះស្រាយ ផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (មានឈីប) សម្រាប់កម្មករនិយោជិត និងសមាជិក ប.ស.ស.
  • ពាក្យស្នើសុំចុះកិច្ចព្រមព្រៀងផ្ដល់សេវាសុខាភិបាលឯកជនផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារជាមួយ ប.ស.ស.
  • គោលការណ៍ធ្វើបច្ចុប្បន្នភាពលក្ខណៈវិនិច្ឆ័យមួលដ្ឋានសុខាភិបាលឯកជន ដែលបានស្នើរសុំចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.
  • វិធានការចំពោះរូបវន្តបុគ្គល ឫនីតិបុគ្គល ដែលប្រព្រឹត្តការក្លែងបន្លំដើម្បីទទួលប្រយោជន៍ពី ប.ស.ស.
  • សេចក្ដីជូនដំណឹង ស្ដីពីគំរូត្រាមូល របស់បេឡាជាតិសន្តិសុខសង្គម និងគំរូហត្ថលេខាសង្ខេប របស់អគ្គនាយកបេឡាជាតិសន្តិសុខសង្គម
  • សេចក្ដីជូនដំណឹងស្ដីពី ការអនុវត្តនូវបទបញ្ញត្តិ ជាធរមានចំពោះសហគ្រាស គ្រឹះស្ថានដែល យឺតយូរក្នុងការបង់ភាគទាន និងការផ្ដល់ របាយការណ៍ចំនួនកម្មករនិយោជិត (ទម្រង់ ២.០១) មកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)
  • សេចក្ដីជូនដំណឹងស្ដីពី លេខទូរសព្ទ និងឈ្មោះ មន្រ្តីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ករណី មានចម្ងល់ក្នុងការសុំផ្ដល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ
  • សេចក្ដីណែនាំស្ដីពី សិទ្ធិទទួលបានប្រាក់សម្រាក មាតុភាពចំពោះសមាជិក ប.ស.ស. ដែលបានសម្រាលកូននៅមូលដ្ឋានសុខាភិបាល មិនបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស.
  •  

    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.