Mail |
  • ភាសាខ្មែរ
  • English
  • សមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ បង្ហាញពីភាពកក់ក្តៅ និងសប្បាយរីករាយ ដែលត្រូវបាន ប.ស.ស. យកចិត្តទុកដាក់ផ្តល់សេវាដល់ពួកគាត់

    (ភ្នំពេញ)៖ ក្រោយពេលដែលរាជរដ្ឋាភិបាលអណត្តិថ្មីបានប្រកាសជាផ្លូវការកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នេះ ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទីបានចុះជួបសំណេះសំណាលជាមួយបងប្អូនសមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ និងអ្នកសម្រាលកូនរួច ដែលមកស្នើសុំប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រាក់បំណាច់មាតុភាព នៅស្នាក់ការកណ្តាល ប.ស.ស. ស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
    ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនសមាជិក ប.ស.ស. ខាងលើ ឯកឧត្តម ម៉េង ហុង បានបង្ហាញពីភាពស្និទ្ធស្នាលយ៉ាងរាក់ទាក់ ប្រកបដោយភាពកក់ក្តៅជាមួយបងប្អូនជាសមាជិក ប.ស.ស. ពិសេសស្រ្តីមានផ្ទៃពោះ និងអ្នកដែលបានសម្រាលកូនរួច ព្រមទាំងបានសួរសុខទុក្ខ និងណែនាំអំពីនីតិវិធី និងគោលការណ៍នានាមួយចំនួន ក្នុងការទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល និងអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងៗជាច្រើនទៀត ដើម្បីផ្តល់ភាពងាយស្រួលជូនបងប្អូនក្នុងការទទួលសេវាបានលឿន។
    ជាមួយគ្នានេះ បងប្អូនសមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ ដែលមកទទួលសេវានៅ ប.ស.ស. បានបង្ហាញពីភាពកក់ក្តៅ និងសប្បាយរីករាយយ៉ាងខ្លាំងដែលទទួលបានការយកចិត្តទុកដាក់ពី ប.ស.ស. ដោយបានផ្តល់កន្លែងរង់ចាំប្រកបដោយផាសុខភាព មានកន្លែងសម្រាប់អ្នកមានផ្ទៃពោះអង្គុយត្រឹមត្រូវ ដែលបង្កភាពល្អប្រសើរ និងងាយស្រួលក្នុងការទទួលសេវា។
    គួរបញ្ជាក់ឱ្យដឹងផងដែរថា គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចប្រកាសដាក់ចេញនូវគោលនយោបាយផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ រហូតមកដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នេះ មានបងប្អូនសមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ និងអ្នកបានសម្រាលកូនរួចសរុបប្រមាណជាង ១០ ៥៤៤ករណី បានមកដាក់ឯកសារស្នើសុំប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ដែលសរុបជាថវិកាប្រមាណជាង ២ពាន់ ៦៣៤លាន ៣២ម៉ឺនរៀល ដែលក្នុងនោះអ្នកមកដាក់ឯកសារស្នើសុំប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលពិនិត្យផ្ទៃពោះមុន និងក្រោយសម្រាល និងកូនចាក់វ៉ាក់សាំងមានចំនួន ៦ ៧២៤ករណី សរុបជាថវិកាប្រមាណជា ៥៣៧លាន ៩២ម៉ឺនរៀល។
    តាមរយៈការផ្តល់ជូននូវប្រាក់ឧបត្ថម្ភ រួមទាំងអត្ថប្រយោជន៍ជាច្រើនខាងលើនេះ គឺសរបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលបានផ្តល់ការគាំពារ និងយកចិត្តទុកដាក់កាន់តែខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត តាមរយៈគោលនយោបាយដែលបានដាក់ចេញថ្មីៗជាបន្តបន្ទាប់៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.