Mail |
  • ភាសាខ្មែរ
  • English
  • កិច្ចប្រជុំផ្ទៃក្នុង របស់ក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

    (ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំក្រុមការងារ ដែលមានសមាសភាពចូលរួមមកពី ៤អង្គភាព រួមមាន៖ អគ្គនាយកដ្ឋានការងារ, ប.ស.ស., អគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ, និងទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្រោមអធិបតីភាព ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ ប្រធានក្រុមអ្នកនាំពាក្យ និងជាប្រធានក្រុមការងារឆ្លើយតប និងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
    កិច្ចប្រជុំនេះ ឯកឧត្តមប្រធានក្រុមការងារ បានផ្ដល់អនុសាសន៍ឱ្យក្រុមការងារទទួលបន្ទុកលើកិច្ចការងារនេះគ្រប់អង្គភាព ត្រូវរួបរួមសាមគ្គីគ្នាប្រតិបត្តិការងារប្រចាំថ្ងៃជាក្រុមតែមួយ ក្នុងក្រសួងតែមួយ ដើម្បីរៀបចំ និងធ្វើការឆ្លើយតប ដោះស្រាយរាល់បញ្ហារបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស បងប្អូនកម្មករនិយោជិតឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ទាក់ទងនឹងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.