Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. អញ្ជើញផ្ដល់កិច្ចសម្ភាសន៍ ក្នុងកម្មវិធីសន្ទនាមតិ «ជីវិតយើង សង្គមយើង» របស់វិទ្យុជាតិកម្ពុជា

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្ដិសុខសង្គម និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងកម្មវិធីសន្ទនាមតិ «ជីវិតយើង សង្គមយើង» ក្រោមប្រធានបទ “សារៈសំខាន់នៃ ប.ស.ស. ចំពោះកុមារ” នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ នៅវិទ្យុជាតិកម្ពុជាAM៩១៨KHz និងវិទ្យុវត្តភ្នំFM១០៥.៧០MHz។
    ក្នុងកម្មវិធីសន្ទនាមតិ ខាងលើនេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានចំណាយពេលវេលា១ម៉ោងពេញ ដើម្បីឆ្លើយតបទៅនឹងសំណួរសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងសារៈសំខាន់ ប.ស.ស. ចំពោះកុមារ ព្រមទាំងរបបសន្តិសុខសង្គមនៅកម្ពុជា។
    សូមបញ្ជាក់ថា៖កម្មវិធីសន្ទនាមតិ «ជីវិតយើង សង្គមយើង» ក៏បានអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលរួមសាកសួរ និងពិភាក្សាដោយផ្ទាល់ជាមួយវាគ្មិនកិត្តិយសតាមរយៈប្រព័ន្ធទូរស័ព្ទផងដែរ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.