Mail |
  • ភាសាខ្មែរ
  • English
  • វេទិកាប្រចាំឆ្នាំថ្នាក់ជាតិ របស់អង្គការអុកស្វាម (OXFAM) ឆ្នាំ២០២៤នេះ ធ្វើឡើង ក្រោមមូលបទ៖ គាំពារសង្គមសម្រាប់ទាំងអស់គ្នា ដើម្បីអន្តរកាល ប្រកបដោយយុត្តិធម៌នៅកម្ពុជា

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ពិធីបើកវេទិកាប្រចាំឆ្នាំថ្នាក់ជាតិ រវាងបេឡាជាតិសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត ក្រោមមូលបទ៖ គាំពារសង្គមសម្រាប់ទាំងអស់គ្នា ដើម្បីអន្តរកាល ប្រកបដោយយុត្តិធម៌នៅកម្ពុជា របស់អង្គការអុកស្វាម (OXFAM) ធ្វើឡើងនៅសណ្ឋាគារសាន់ & មូន រីវើសាយ រាជធានីភ្នំពេញ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយកបេឡាជាតិសន្ដិសុខសង្គមស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
    នាឱកាសអញ្ជើញបើកវេទិកាប្រចាំឆ្នាំថ្នាក់ជាតិនេះ ឯកឧត្តមអគ្គនាយក ប.ស.ស. ស្ដីទី បានថ្លែងកោតសរសើរ ចំពោះអង្គការអុកស្វាម ដែលបានខិតខំប្រឹងប្រែងរៀបចំបង្កើតវេទិកាប្រចាំឆ្នាំនេះឡើង ដែលនេះជាយុទ្ធនាការ និងជាកិច្ចសន្ទនាសង្គមប្រចាំឆ្នាំ២០២៤ ដ៏ល្អប្រសើរ ដែលបានប្រមូលមតិ និងសំណូមពរនានា បានពីវេទិកាថ្នាក់តំបន់ ដែលនេះជាការរួមចំណែកពង្រឹងយន្តការគណនេយ្យភាពសង្គមក្នុងប្រព័ន្ធគាំពារសង្គម ស្វែងយល់ពីការយល់ឃើញ បញ្ហាប្រឈម និងសំណើនានា និងពង្រឹងកិច្ចសហការគ្នា និងកិច្ចសន្ទនាសង្គម រវាងនិយ័តករ និងប្រតិបត្តិករ នៃរបបសន្តិសុខសង្គម។
    តាមរយៈវេទិកាប្រចាំឆ្នាំថ្នាក់ជាតិនេះ ឯកឧត្តមអគ្គនាយក ប.ស.ស. ស្ដីទី សង្ឃឹមយ៉ាងមុតមាំថា កិច្ចសន្ទនាមកគ្រប់ភាគីពាក់ព័ន្ធ ដែលប្រមូលបានពីវេទិកាថ្នាក់តំបន់នៅខេត្តចំនួន៣ រួមមានខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តស្វាយរៀង ដែលជាប៉ូលតំបន់សេដ្ឋកិច្ច និងក្លាយជាធាតុចូលដ៏សំខាន់ និងជាពុទ្ធិដ៏ប្រសើរ សម្រាប់ជាគន្លឹះក្នុងការរៀបចំនូវយុទ្ធសាស្ត្រ និងផែនការការងារបន្ទាប់ សម្រាប់អនុវត្តការងារប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការរួមចំណែកលើកកម្ពស់ និងការពង្រីករបបសន្តិសុខសង្គមកម្ពុជា ទៅដល់ប្រជាជនគោលដៅឱ្យកាន់តែទូលំទូលាយ និងឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។
    សូមបញ្ជាក់ថា៖ វេទិកាប្រចាំឆ្នាំថ្នាក់ជាតិនេះ ជាឱកាសដែលថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត នៅតាមតំបន់នានា អាចធ្វើការពិភាក្សារួមគ្នា ដើម្បីបញ្ចេញមតិបង្ហាញអំពីបញ្ហាប្រឈម សំណូមពរ ដើម្បីជាឧត្តមប្រយោជន៍ដល់ការកសាងប្រព័ន្ធសន្ដិសុខសង្គមនៅកម្ពុជាឱ្យតែកាន់រីកចម្រើនបន្ថែមទៀត៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.