Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. បន្តផ្សព្វផ្សាយអំពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព ជូនដល់សិស្សនគរបាលនៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម

    (ខេត្តកំពង់ចាម)៖ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សិស្សនគរបាលនៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាមជាង ៣០០នាក់ ទទួលបានការផ្សព្វផ្សាយស្តីពី ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព ដែលពិធីនេះ ប្រព្រឹត្តទៅក្រោមសហធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកឧត្តមសេនីយ៍ទោ រ័ត្ន ចំរើន នាយកសាលានគរបាលជាតិភូមិភាគ២។
    ថ្លែងក្នុងពិធីផ្សព្វផ្សាយនេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានលើកឡើងថា ការផ្ដល់ការថែទាំសុខភាពជូនដល់និស្សិតនគរបាល និងសិស្សនគរបាលនេះ គឺទទួលបានការយកចិត្តទុកដាក់ខ្ពស់បំផុតពីប្រមុខរាជរដ្ឋាភិបាល ក្នុងការពង្រីកវិសាលភាពនៃការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់និស្សិតនគរបាល និងសិស្សនគរបាល នៅពេលពួកគាត់មានបញ្ហាសុខភាព មាតុភាព ឬមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ នោះនិស្សិតនគរបាល និងសិស្សនគរបាលអាចទទួលបានសេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃតាមរយៈ ប.ស.ស. ក្នុងអំឡុងពេលកំពុងសិក្សានេះផងដែរ។
    ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានបន្តទៀតថា ពិធីផ្សព្វផ្សាយនៅថ្ងៃនេះ ធ្វើឡើងដើម្បីឱ្យសិស្សនគរបាលនៅសាលានគរបាលជាតិភូមិភាគ២ ទាំងអស់បានឈ្វេងយល់កាន់តែច្បាស់អំពីវឌ្ឍនភាពថ្មីៗ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ដែលនឹងក្លាយជាមូលដ្ឋានក្នុងការយកទៅអនុវត្ត និងផ្សព្វផ្សាយបន្តឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
    ក្នុងឱកាសជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ រ័ត្ន ចំរើន នាយកសាលានគរបាលជាតិភូមិភាគ២ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពបានយ៉ាងសកម្ម និងរៀបចំបទបង្ហាញយ៉ាងលម្អិត និងមានសារៈសំខាន់នេះឡើង ដើម្បីឱ្យថ្នាក់ដឹកនាំ និងសិស្សនគរបាលនៅសាលានគរបាលជាតិភូមិភាគ២ បានយល់ដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍ និងសិទ្ធិ ដែលត្រូវទទួលបានពី ប.ស.ស.៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.