(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចូលរួមកិច្ចប្រជុំក្រុមការងារអនុគណៈកម្មការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រទី៥ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ជួប ឋិតឋេរឫទ្ធិ អនុរដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រទី៥។
កិច្ចប្រជុំនេះរៀបចំឡើងដេីម្បីពិនិត្យពិគ្រោះលើសូចនាករសំខាន់ៗ ព្រមទាំងការកំណត់ឱ្យបានច្បាស់លាស់ចំណុចទិសដៅអាទិភាពដែលស្ថាប័នត្រូវអនុវត្ត ឱ្យកាន់តែមានភាពល្អប្រសើរ គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាននាពេលខាងមុខប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងគណនេយ្យភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថាៈ កិច្ចប្រជុំនេះមានអ្នកចូលរួមពីសមាជិក សមាជិកា សរុបជាង ៣០រូប នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕














