Mail |
  • ភាសាខ្មែរ
  • English
  • កិច្ចប្រជុំពិភាក្សារវាង ប.ស.ស. ជាមួយអង្គការ ILO-BFC និង AIPF លើគម្រោងសុវត្ថិភាពចរាចរណ៍ផ្លូវគោក របស់បងប្អូនកម្មករនិយោជិត

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃ ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី ហ្រ្វោកខ្ជិស ប៊ូឡឺ (Froukje Boele) ប្រធានគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC) និងតំណាងអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា (AIPF) លើគម្រោងសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់កម្មករនិយោជិតនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (Road Safety Project in the GFT Sector) នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។
    កិច្ចប្រជុំនេះ ពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន២ រួមមាន៖ ១) ឈ្វេងយល់អំពីរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចរបស់ក្រុមការងារ ស.ផ.ក នៃ ប.ស.ស.
    ២)ចែករំលែកអំពីគោលបំណង នៃគម្រោងសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់កម្មករនិយោជិតនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (Road Safety Project in the GFT Sector) និងស្វែងរកកិច្ចសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តគម្រោង។
    តាមរយៈកិច្ចប្រជុំពិភាក្សានេះ ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ បានបង្ហាញអំពីលទ្ធផល និងសកម្មភាពការងារសំខាន់ៗ ក្នុងការងារអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព ជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ និងបានរៀបចំយន្តការសម្របសម្រួលរវាងតំណាងអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិត តំណាងនិយោជក និងតំណាងកម្មករនិយោជិត ដើម្បីជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមផែនការអាទិភាពរបស់រាជរដ្ឋាភិបាល៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.