Mail |
  • ភាសាខ្មែរ
  • English
  • ថ្នាក់ដឹកនាំ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្ដីពី ”ការបូកសរុបរបាយការណ៍វឌ្ឍនភាពនៃការតាមដាន និងត្រួតពិនិត្យការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨ ប្រចាំឆមាសទី១ ឆ្នាំ២០២៥“

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នេះ ថ្នាក់ដឹកនាំបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្ដីពី ”ការបូកសរុបរបាយការណ៍វឌ្ឍនភាពនៃការតាមដាន និងត្រួតពិនិត្យការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ២០២៤-២០២៨ ប្រចាំឆមាសទី១ ឆ្នាំ២០២៥“ ក្រោមអធិបតីភាព ឯកឧត្ដម ហាំង តុលា រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។
    សូមបញ្ជាក់ផងដែរថា ប.ស.ស. នៃក្រសួងការ ងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទទួលខុសត្រូវលើយុទ្ធសាស្រ្តទី៥ ស្តីពី ពង្រឹង និងពង្រីកវិសាលភាព នៃការអនុវត្តរបបសន្តិសុខសង្គម ស្របតាមការវិវត្តនៃស្ថានភាពសង្គម សេដ្ឋកិច្ច ដែលធ្វើបទបង្ហាញដោយ ឯកឧត្ដម ជួប ឋិតឋេរឬទ្ធិ អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
    សិក្ខាសាលាខាងលើប្រព្រឹត្តទៅដោយផ្ទាល់នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពក្រោមឱវាទក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសរុបប្រមាណជា ២០០នាក់៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.