(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានគណៈកម្មការសម្របសម្រួលគម្រោង SASI តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលគម្រោង “ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI)” ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាល ប.ស.ស. ដោយមានវត្តមានអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការសម្របសម្រួលគម្រោង តំណាងអង្គការហ្គ្រេត (GRET) តំណាងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងជំនាញការគម្រោង សរុបប្រមាណជា ៤០រូប។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា ប្រមូលធាតុចូល មតិយោបល់ និងអនុសាសន៍លើសេចក្ដីព្រាងសំណើ ជាយុទ្ធសាស្រ្តសម្រាប់ការពង្រីកការគ្របដណ្ដប់របបសន្តិសុខសង្គមដល់ប្រជាជននៅតាមទី
ជនបទ ដែលបន្សាំនឹងបម្រែបម្រួលអាកាសធាតុ។
គួររំលឹកថា គម្រោងស្ដីពី ”ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI) “ គឺជាកិច្ចសហការអនុវត្តរវាង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការហ្គ្រេត (GRET) ដោយមានការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ចាប់ពីឆ្នាំ២០២៣ មកម្លេះ ដែលមានគោលបំណងរួម គឺដើម្បីសិក្សាសមិទ្ធិលទ្ធភាពសម្រាប់ការអនុវត្តរបបសន្តិសុខសង្គមដែលបន្សាំទៅនឹងកម្លាំងពលកម្មតាមទីជនបទ ឆ្ពោះទៅរកការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមលើវិស័យកសិកម្មនៅ
















