Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម ឃុន ចាន់ណារិទ្ធ ដឹកនាំមន្ត្រីជំនាញប្រជុំពិភាក្សាជាមួយលោកស្រី Kristina Knispel នាយកកម្មវិធី នៃកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ប្រចាំនៅកម្ពុជា ស្ដីពី “ការគាំទ្រសម្រាប់ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន របស់ ប.ស.ស.”

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំមន្រ្តីជំនាញ ប.ស.ស. ប្រជុំពិភាក្សាជាមួយ លោកស្រី Kristina Knispel នាយកកម្មវិធី នៃកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ប្រចាំនៅកម្ពុជា ស្ដីពី “ការគាំទ្រសម្រាប់ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន របស់ ប.ស.ស.”។
    កិច្ចប្រជុំពិភាក្សានេះ ផ្ដោតសំខាន់លើការពិនិត្យឈ្វេងយល់អំពីមុខងារ និងថ្នាល នៃប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានដែលមានស្រាប់របស់ ប.ស.ស. ដើម្បីរៀបចំពង្រឹងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ និងឈានទៅរកការធ្វើបរិវត្តកម្មប្រព័ន្ធ ក្នុងគោលដៅចម្បងលើកកម្ពស់ការផ្ដល់សេវារបបសន្តិសុខសង្គមដល់សមាជិក ប.ស.ស. ទាំងអស់ ឱ្យកានតែមានប្រសិទ្ធភាព ស័ក្ដសិទ្ធភាព និងប្រកបដោយបរិយាបន្ន ដែលស្របតាមនិន្នាការសកល និងទិសដៅអភិវឌ្ឍន៍ជាតិរដ្ឋាភិបាលឌីជីថលកម្ពុជា។
    ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយករង ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដែលបានបន្តគាំទ្រយ៉ាងសកម្មដល់ ប.ស.ស. ជាពិសេសការគាំទ្រនានាដល់ការរីកចម្រើននៃប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា។
    សូមបញ្ជាក់ កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាល ប.ស.ស. ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋានបច្ចេកវិទ្យាព័ត៍មាន​ នៃ ប.ស.ស. និងសហការី នៃកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ចំនួន ៨រូប៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.