Mail |
  • ភាសាខ្មែរ
  • English
  • តំណាង ប.ស.ស. និងតំណាងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ជួបពិភាក្សាគ្នាស្ដីពី “បែបបទ និងនីតិវិធីនៃ ការស្នើសុំលើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល ការបញ្ជាក់អត្តសញ្ញាណបុគ្គល ឬ បញ្ជាក់អំពីភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល និងលក្ខខណ្ឌបច្ចេកទេសនៃការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល”

    (ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ មន្រ្តីជំនាញ ប.ស.ស. ដឹកនាំដោយឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាជាមួយមន្រ្តីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដែលដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អគ្គនាយករង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដែលពិភាក្សាលើប្រធានបទស្តីពី “បែបបទ និងនីតិវិធីនៃ ការស្នើសុំលើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល ការបញ្ជាក់អត្តសញ្ញាណបុគ្គល ឬ បញ្ជាក់អំពីភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល និងលក្ខខណ្ឌបច្ចេកទេសនៃការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល” ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ។
    កិច្ចប្រជុំពិភាក្សាខាងលើ រៀបចំឡើងក្នុងគោលបំណងស្តាប់បទបង្ហាញពីការអនុវត្តរបស់ប្រកាសលេខ ៣៩២២ ប្រក ចុះ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ស្ដីពីបែបបទ និងនីតិវិធីនៃ ការស្នើសុំលើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល ការបញ្ជាក់អត្តសញ្ញាណបុគ្គល ឬ បញ្ជាក់អំពីភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល និងលក្ខខណ្ឌបច្ចេកទេសនៃការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល ដើម្បីចូលរួមអនុវត្តប្រកាសនេះឱ្យមានប្រសិទ្ធភាព និងតម្លាភាព ព្រមទាំងស្វែងយល់ពីប្រតិបត្តិការពាក់ព័ន្ធរវាងស្ថាប័នទាំងពីរ។
    ក្នុងឱកាសកិច្ចប្រជុំពិភាក្សានោះដែរ ក៏មានការធ្វើបទបង្ហាញស្ដីពី ការផ្ដល់សេវាផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល និងបញ្ជាក់អត្តសញ្ញាណបុគ្គល ពីមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.