Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម ឃុន ចាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការពង្រឹងសមត្ថភាពបុគ្គលិកសម្របសម្រួលមន្ទីរពេទ្យ និងជនបង្គោលទទួល និងឆ្លើយតបរាល់បញ្ហាប្រឈមនានារបស់មូលដ្ឋានសុខភិបាលដៃគូ”

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការពង្រឹងសមត្ថភាពបុគ្គលិកសម្របសម្រួលមន្ទីរពេទ្យ និងជនបង្គោលទទួល និងឆ្លើយតបរាល់បញ្ហាប្រឈមនានារបស់មូលដ្ឋានសុខភិបាលដៃគូ” នៅទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជា៨០រូប។
    ក្នុងឱកាសនេះដែរ ឯកឧត្តមអគ្គនាយករង បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ ពិតជាសំខាន់ក្នុងការពង្រឹងសមត្ថភាពមន្ត្រី និងបុគ្គលិកជួរមុខ ក្នុងការសម្របសម្រួលការងារប្រចាំថ្ងៃ និងដោះស្រាយបញ្ហាប្រឈមនានានៅពេលសមាជិក ប.ស.ស. ចូលមកប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យដៃគូ ប.ស.ស.។
    ឯកឧត្តមអគ្គនាយករង សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងចូលរួមយ៉ាងសកម្មក្នុងការត្រង់ត្រាប់ស្តាប់ និងសួរសំណួរឱ្យផុសផុល ទៅកាន់លោកគ្រូឧទ្ទេស ដើម្បីឱ្យគ្រូឧទ្ទេសធ្វើការបកស្រាយ និងពន្យល់លម្អិតឱ្យកាន់តែយល់ច្បាស់ ព្រមទាំងយកចំណេះជំនាញ បទពិសោធន៍នេះ ទៅបំពេញការងារប្រចាំថ្ងៃឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.