Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. បន្តផ្សព្វផ្សាយអំពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព ដល់សិស្សនាយនគរបាល និងនាយនគរបាលរងជំនាន់ទី១៩ លើកទី២ នៅខេត្តសៀមរាប

    (សៀមរាប)៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកឧត្តមសេនីយ៍ទោ បណ្ឌិត សាយ រិទ្ធីសក្ដិ នាយកសាលានគរបាលជាតិភូមិភាគ៤ បានអញ្ជើញជាសហធិបតីបើកពិធីផ្សព្វផ្សាយស្ដីពី ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព ជូនដល់សិស្សនាយនគរបាល និងនាយនគរបាលរងជំនាន់ទី១៩ លើកទី២ ដែលបានប្រព្រឹត្តទៅនៅសាលានគរបាលជាតិភូមិភាគ៤ ស្ថិតក្នុងទឹកដីខេត្តសៀមរាប ដោយមានអ្នកចូលរួមសរុបចំនួន ១៨៦នាក់។
    ក្នុងពិធីផ្សព្វផ្សាយនេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបញ្ជាក់ថា ការផ្ដល់ការថែទាំសុខភាពដល់សិស្សនាយនគរបាល និងនាយនគរបាលរង គឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតពីប្រមុខរាជរដ្ឋាភិបាល ក្នុងការពង្រីកវិសាលភាពនៃការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់សិស្សនាយនគរបាល និងនាយនគរបាលរង នៅពេលមានបញ្ហាសុខភាព មាតុភាព ឬមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុក្នុងអំឡុងពេលកំពុងសិក្សា និងទទួលបានសេវាពិនិត្យ ព្យាបាលដោយឥតគិតថ្លៃតាមរយៈ ប.ស.ស. ។
    ក្នុងឱកាសជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ បណ្ឌិត សាយ រិទ្ធីសក្ដិ នាយកសាលានគរបាលជាតិភូមិភាគ៤ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពបានយ៉ាងសកម្ម និងរៀបចំបទបង្ហាញយ៉ាងលម្អិត និងមានសារៈសំខាន់ ដើម្បីឱ្យថ្នាក់ដឹកនាំ និងសិស្សនាយនគរបាល និងនាយនគរបាលរង នៅសាលានគរបាលជាតិភូមិភាគ៤ បានយល់ដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍ និងសិទ្ធិដែលត្រូវទទួលបានពី ប.ស.ស.៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.