Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. បន្ដរៀបចំសិក្ខាសាលាពិគ្រោះយោបល់ប្រមូលធាតុចូល លើយុទ្ធសាស្រ្តពង្រីកកិច្ចគាំពារសង្គមដល់ប្រជាជនជនបទបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ តំណាងអង្គការហ្គ្រេត (GRET), ជំនាញការនៃអង្គការហ្គ្រេត (GRET) ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងដៃគូពាក់ព័ន្ធ សរុបចំនួនប្រមាណ ៦០រូប បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “យុទ្ធសាស្រ្តពង្រីកកិច្ចគាំពារសង្គមដល់ប្រជាជនជនបទបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានគណៈកម្មការសម្របសម្រួលគម្រោង SASI នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
    សិក្ខាសាលាព្រឹកនេះត្រូវបានរៀបចំឡើងក្រោមក្របខ័ណ្ឌនៃគម្រោង SASI ក្នុងគោលបំណងដើម្បីប្រមូលធាតុចូល និងពិគ្រោះយោបល់យ៉ាងទូលំទូលាយ និងស្វែងរកចំណុចរួមក្នុងការឆ្ពោះទៅរកការឯកភាពគ្នាលើចំណុចអាទិភាព វិធីសាស្រ្ត និងយន្តការអនុវត្ត ពីស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញនានា ដើម្បីរៀបចំយុទ្ធសាស្ត្រពង្រីកវិសាលភាពនៃកិច្ចគាំពារសង្គមដល់ក្រុមគោលដៅថ្មី ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ មានភាពបត់បែន និងបន្សាំទៅនឹងហានិភ័យ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ផ្សេងៗទៀតលើជីវភាពរស់នៅ និងមុខរបររបស់ប្រជាជនជនបទ។
    គួររំលឹកថា គម្រោង SASI គឺជាកិច្ចសហប្រតិបត្តិការរវាង ប.ស.ស., អង្គការហ្រ្គេត (GRET), និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ក្នុងគោលបំណងសិក្សាសមិទ្ធិលទ្ធភាពសម្រាប់ការអនុវត្តរបបសន្តិសុខសង្គមដែលបន្សាំទៅនឹងកម្លាំងពលកម្មតាមទីជនបទ ការពង្រឹងសមត្ថភាពស្ថាប័ន ប.ស.ស. ដើម្បីឆ្ពោះទៅរកការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមសម្រាប់វិស័យកសិកម្ម នៅក្នុងការបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ និងរួមចំណែកទៅដល់ផែនទីបង្ហាញផ្លូវនៃការគ្របដណ្តប់សុខភាពជាសកល៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.