Mail |
  • ភាសាខ្មែរ
  • English
  • កិច្ចប្រជុំពិភាក្សា និងផ្ដល់ធាតុចូលពាក់ព័ន្ធនឹងការអនុវត្តស្តង់ដាគណនេយ្យសាធារណៈ សម្រាប់គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលជាស្ថាប័នប្រតិបត្តិករតែមួយគត់ធ្វើប្រតិបត្តិការរបបសន្តិសុខសង្គម ក្នុងអង្គភាព ប.ស.ស.

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្ត្រីបច្ចេកទេសចូលរួមកិច្ប្រជុំពិភាក្សា និងផ្ដល់ធាតុចូលពាក់ព័ន្ធនឹងការអនុវត្តស្តង់ដាគណនេយ្យសាធារណៈ សម្រាប់គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលជាស្ថាប័នប្រតិបត្តិករតែមួយគត់ធ្វើប្រតិបត្តិការរបបសន្តិសុខសង្គម នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជាង៥០រូប មកពីតំណាង៩ស្ថាប័ន/អង្គភាព។
    ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយករង ប.ស.ស. បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានសមាជិក សមាជិកា នៃអង្គប្រជុំទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកិច្ចប្រជុំនេះ ដើម្បីពង្រឹងយន្តការការងារគណនេយ្យឱ្យកាន់តែមានប្រសិទ្ធភាព។
    តាមរយៈកិច្ចប្រជុំនេះដែរ សមាជិក សមាជិកា បានផ្ដល់នូវមតិយោបល់ និងធាតុចូលបច្ចេកទេសយ៉ាងសំខាន់ៗ ដើម្បីសម្រេចឱ្យបាននូវក្របខ័ណ្ឌស្តង់ដាគណនេយ្យមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងសុក្រឹតភាពសម្រាប់ ប.ស.ស.។
    ជាទីបញ្ចប់ ឯកឧត្តមអគ្គនាយករង ប.ស.ស. បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការផ្ដល់ជាធាតុចូលដ៏មានសារៈសំខាន់ពីសំណាក់តំណាងស្ថាប័ន/អង្គភាពទាំងអស់ ដែលនេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការរៀបចំប្រព័ន្ធគណនេយ្យ ប.ស.ស. ឱ្យកាន់តែមានភាពទំនើប និងអនុលោមតាមស្ដង់ដាដែលបានកំណត់ ស្របតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.